យុវជនប្រជាជនកម្ពុជានៅអាស៊ីខាងកើតថ្កោលទោសសកម្មភាពយោធាថៃឈ្លានពានអធិបតេយ្យភាព

យុវជនប្រជាជនកម្ពុជានៅអាស៊ីខាងកើតថ្កោលទោសសកម្មភាពយោធាថៃឈ្លានពានអធិបតេយ្យភាព

រាជធានីភ្នំពេញ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានចេញញត្តិថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបានរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ក្រុមយុវជនប្រជាជនកម្ពុជា

តាមញត្តិថ្កោលទោស ក្រុមការងារបានបញ្ជាក់ថា យោធាថៃបានប្រើប្រាស់អាវុធធុនតូច និងធំ ដោយកំរោល និងមិនរើសគោលដៅ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនត្រូវបានបំផ្លាញ ហើយប្រជាជនត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្ន។

ក្រុមការងារបានចង្អុលបង្ហាញថា សកម្មភាពនេះរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់អ្នកដឹកនាំអន្តរជាតិ។

ក្រុមការងារបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះការរំលោភបំពាននេះ និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ព្រមទាំងបញ្ឈប់រាល់សកម្មភាពដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

សកម្មភាពថ្កោលទោស

ក្រុមការងារក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់។

administrator

Related Articles