ភ្នំពេញ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ បានចាប់ផ្តើមសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយវិស័យសិល្បៈអូប៉េរ៉ាឲ្យក្លាយជាកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពលសម្រាប់សន្តិភាព។

កម្មវិធីពិសេស «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលនឹងបង្ហាញវណ្ណកម្មរឿង Don Giovanni របស់ Mozart នឹងចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្រាប់ផ្នែកជំនួយមនុស្សធម៌ ផលិតកម្មបានសម្រេចចិត្តបរិច្ចាគប្រាក់ចំណេញទាំងអស់ (បន្ទាប់ពីការចំណាយផលិតកម្ម) ទៅអង្គការសប្បុរសធម៌។ លើសពីនេះទៀត ពួកគេនឹងដក ១០% ពីតម្លៃសំបុត្រទាំងអស់ដែលលក់បាន ដើម្បីបន្ថែមទៅកញ្ចប់ថវិកាជំនួយ។

ដើម្បីលើកទឹកចិត្តការចូលរួមពីសាធារណជន អ្នករៀបចំកម្មវិធីបានប្រកាសបញ្ចុះតម្លៃ ១០% លើសំបុត្រដែលនៅសល់ទាំងអស់។ គំនិតផ្តួចផ្តើមនេះគឺដើម្បីធ្វើឲ្យការចូលរួមកាន់តែងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងអ្នកស្រឡាញ់សិល្បៈ។

ព័ត៌មានអំពីកម្មវិធី៖
• ការសំដែង៖ ល្ខោនអូប៉េរ៉ា Mozart’s Don Giovanni
• កាលបរិច្ឆេទ៖ ថ្ងៃទី១២ ធ្នូ ២០២៥ (ម៉ោង ៦:៣០ល្ងាច) និង ថ្ងៃទី១៤ ធ្នូ ២០២៥ (ម៉ោង ២រសៀល)
• ទីតាំង៖ សាលមហោស្រព ណាបា នៃណាហ្កាវើលដ៍ ២ រាជធានីភ្នំពេញ

មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញសង្ឃឹមថា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានានឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។
សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.phnompenhopera.com
ដោយ៖ ស តារា
