ប្រធានក្រុមប្រឹក្សារាជធានីដាក់សម្ពាធលើក្រុមហ៊ុន 800Super ឱ្យប្រមូលសំរាមលឿន កាត់បន្ថយការប្តឹងពីប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សារាជធានីដាក់សម្ពាធលើក្រុមហ៊ុន 800Super ឱ្យប្រមូលសំរាមលឿន កាត់បន្ថយការប្តឹងពីប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានស្នើសុំយ៉ាងច្បាស់លាស់ឱ្យក្រុមហ៊ុន 800Super បង្កើនប្រសិទ្ធភាពក្នុងការដឹកជញ្ជូនសំរាម ដើម្បីជៀសវាងការប្តឹងច្រើនពីប្រជាពលរដ្ឋ។

កិច្ចប្រជុំសាមញ្ញលើកទី១៩ នៅសាលារាជធានីភ្នំពេញ

ការស្នើសុំនេះត្រូវបានលើកឡើងក្នុងពិធីកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ “ក្រុមហ៊ុន 800Super ប្រជាពលរដ្ឋតែងមានសំណូមពរឱ្យមានវិធានការដោយសារតែក្រុមហ៊ុនប្រមូលសំរាមមិនអស់ និងមានភាពយឺតយ៉ាវ។ ការនិយាយបែបនេះមិនមែនមានន័យថាចង់ឱ្យលុបបំបាត់ក្រុមហ៊ុននោះទេ ប៉ុន្តែយើងត្រូវកែលម្អប្រសិទ្ធភាពការងារ។”

ការពិភាក្សាក្នុងកិច្ចប្រជុំ

លោក ហួត ហៃ បានពន្យល់ពីបញ្ហាមូលដ្ឋានថា៖ “ក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនសំរាមទាំង៣ (800Super, Mizuda និង Cintri) ក្រុមហ៊ុន 800Super គឺជាក្រុមហ៊ុនដែលមានប្រសិទ្ធភាពទាបជាងគេ ដោយសារតែដេញថ្លៃបានត្រឹមតែ១២ដុល្លារក្នុង១តោន ខុសពីក្រុមហ៊ុន Mizuda (២៣ដុល្លារ) និង Cintri (២២ដុល្លារ)។ តម្លៃទាបនេះបណ្តាលឱ្យមានរថយន្តតិច និងការដឹកជញ្ជូនមិនទាន់ពេលវេលា។”

សមាជិកក្រុមប្រឹក្សារាជធានីកំពុងពិភាក្សា

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីបានស្នើឱ្យក្រុមហ៊ុន Mizuda និង Cintri ជួយប្រមូលសំរាមបន្ថែម ដើម្បីធានាថាសំរាមនឹងត្រូវបានប្រមូលអស់រាល់ថ្ងៃ និងកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

កិច្ចប្រជុំសាមញ្ញលើកទី១៩

ប្រធានក្រុមប្រឹក្សារាជធានីសង្ឃឹមថា ក្រោយពីមានចំណាត់ការលើរឿងនេះ បញ្ហាសំរាមដែលក្រុមហ៊ុន 800Super ទទួលខុសត្រូវនឹងត្រូវបានដោះស្រាយ និងលុបបំបាត់ការប្តឹងពីប្រជាពលរដ្ឋតទៀត។

administrator

Related Articles