ហៃណាន, ចិន – កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នឹងចាប់ផ្តើមប្រតិបត្តិការពន្ធគយពិសេសជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំមកនូវឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់តំបន់ និងពិភពលោក។

ការបើកដំណើរការប្រព័ន្ធពន្ធគយពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការបើកចំហកម្រិតខ្ពស់ និងជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម។ ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំទីពីរនៅក្នុងពិភពលោក កំពុងពន្លឿនការបើកចំហរបស់ខ្លួនតាមផែនការប្រាំឆ្នាំទី១៤ និងទី១៥។
តាំងពីឆ្នាំ២០២០មក កោះហៃណានបានទាក់ទាញការវិនិយោគសរុបជាង ១០២,៥ ពាន់លានយ័ន (១៤,៤៧ ពាន់លានដុល្លារ) ពីប្រទេស និងតំបន់ចំនួន ១៧៦។ នៅឆ្នាំ២០២៤ បរិមាណពាណិជ្ជកម្មរបស់កោះនេះបានកើនឡើងជិតបីដងធៀបនឹងឆ្នាំ២០២០។

ការអភិវឌ្ឍន៍នេះបាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើន។ ផ្លូវដឹកជញ្ជូនយ៉ាងពូ-ឆាន់កៃ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងចិន និងអាមេរិកខាងត្បូង ខណៈផលិតផលកសិកម្មដូចជាត្រីទីឡាព្យា និងផ្លែបឺរប៉េរូ អាចទៅដល់ទីផ្សារបានលឿន និងស្រស់ជាងមុន។
ប្រព័ន្ធពន្ធគយពីរជាន់នេះនឹងធ្វើឱ្យហៃណានក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្តល់សន្ទុះថ្មីដល់កំណើនសេដ្ឋកិច្ចសកល។

ក្នុងបរិបទនៃភាពមិនប្រាកដប្រជាក្នុងពិភពលោក ការអភិវឌ្ឍន៍កំពង់ផែហៃណានបានផ្ញើសារយ៉ាងច្បាស់ថា ការបើកចំហរបស់ចិននឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសដៃគូទាំងអស់ ដោយផ្តល់ឱកាសឱ្យពួកគេនាំចេញផលិតផលទៅកាន់ទីផ្សារចិន។
ដោយ ៖ លោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
