ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ ចុះ MOU ប្រយុទ្ធប្រឆាំងការបោកប្រាស់តាមឌីជីថល

ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ ចុះ MOU ប្រយុទ្ធប្រឆាំងការបោកប្រាស់តាមឌីជីថល

រាជធានីភ្នំពេញ៖ ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិសែនសុខ។

ការចុះ MOU រវាងធនាគារជាតិ និងក្រសួងប្រៃសណីយ៍

កិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ/គណនីទូទាត់។ គោលបំណងចម្បងគឺដើម្បីទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ (លេខមិនចុះឈ្មោះ) ដើម្បីធ្វើការឆបោកប្រាក់ប្រជាជនស្លូតត្រង់។

ការព្រមានពីអគ្គទេសាភិបាលធនាគារជាតិ

លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិ បានអំពាវនាវ និងក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។ “សូមកុំចុចលើតំណរភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគដែលមិនមានប្រភពច្បាស់លាស់។ សូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬលក់គណនីធនាគារ និងលេខទូរស័ព្ទឱ្យបុគ្គលដទៃដែលពុំបានកាត់ឈ្មោះត្រឹមត្រូវ។”

ប្រតិបត្តិការប្រឆាំងការបោកប្រាស់

លោកជំទាវបន្តថា ជនខិលខូចកំពុងប្រើឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម។ ពួកគេប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា៖

ការក្លែងបន្លំខ្លួន

១. ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់
២. ការក្លែងបន្លំខ្លួនជាបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន
៣. ការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរស័ព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់

ការព្រមានពីអាជ្ញាធរ

កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងជួយពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ និងការពារប្រជាជនពីការបោកប្រាស់តាមប្រព័ន្ធឌីជីថល។

administrator

Related Articles