សោកនាដកម្មនៅមីយ៉ាន់ម៉ា៖ យន្តហោះទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ស្លាប់៣៣នាក់ ក្នុងគ្រាប់កុមារ និងអ្នកជំងឺ

សោកនាដកម្មនៅមីយ៉ាន់ម៉ា៖ យន្តហោះទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ស្លាប់៣៣នាក់ ក្នុងគ្រាប់កុមារ និងអ្នកជំងឺ

សោកនាដកម្មដ៏ឈឺចាប់មួយបានកើតឡើងនៅរដ្ឋរាខាញ់ ប្រទេសមីយ៉ាន់ម៉ា នៅពេលដែលយន្តហោះយោធាបានទម្លាក់គ្រាប់បែកពីលើមេឃ បុកផ្ទុះទៅលើមន្ទីរពេទ្យស្រុកមួយ បណ្តាលឱ្យជនស៊ីវិលចំនួន ៣៣ នាក់បាត់បង់ជីវិត ក្នុងនោះមានទាំងកុមារ និងអ្នកជំងឺដែលកំពុងទទួលការព្យាបាល។

ទិដ្ឋភាពក្រោយការវាយប្រហារ

តាមការរាយការណ៍ពីសារព័ត៌មាន Myanmar Now ការវាយប្រហារដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោង ៩ យប់ ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ដែលចំពេលដែលពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្ស។ មន្ទីរពេទ្យនេះស្ថិតនៅតំបន់ Mrauk-U ហើយស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព Arakan (AA)។

ក្នុងចំណោមជនរងគ្រោះទាំង ៣៣ នាក់ មានបុរស ១៦ នាក់ និងស្ត្រី ១៧ នាក់។ លើសពីនេះទៀត មានជនរងគ្រោះចំនួន ៧៦ នាក់ទៀតដែលរងរបួស ក្នុងនោះ ២៧ នាក់មានរបួសធ្ងន់។

ទិដ្ឋភាពក្រោយការវាយប្រហារ

ក្រុមសង្គ្រោះបានព្រមានថា ចំនួនជនស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយសារតែមានមនុស្សមួយចំនួននៅតែបាត់ខ្លួន។ នេះមិនមែនជាលើកដំបូងដែលតំបន់នេះត្រូវបានវាយប្រហារនោះទេ ពីព្រោះកាលពីខែមីនា ឆ្នាំ២០២៤ កងទ័ពមីយ៉ាន់ម៉ាក៏បានវាយប្រហារតំបន់នេះដែរ ដោយសម្លាប់កុមារ ៤ នាក់ និងស្ត្រី ១ នាក់។

ការវាយប្រហារលើមន្ទីរពេទ្យ ដែលជាទីកន្លែងសង្គ្រោះជីវិត ត្រូវបានគេចាត់ទុកថាជាការរំលោភបំពានលើច្បាប់សង្គ្រោះអន្តរជាតិ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

administrator

Related Articles