ថៃជួបវិបត្តិច្រើនជ្រុង៖ ព្រំដែនឈ្លានពាន គ្រោះធម្មជាតិ និងស៊ីហ្គេមអាម៉ាស់

ថៃជួបវិបត្តិច្រើនជ្រុង៖ ព្រំដែនឈ្លានពាន គ្រោះធម្មជាតិ និងស៊ីហ្គេមអាម៉ាស់

ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាច្រើនជ្រុងដែលធ្វើឲ្យស្ថានភាពក្នុងប្រទេសពិបាកខ្លាំង។ ក្រៅពីជម្លោះព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ប្រទេសនេះក៏ជួបគ្រោះធម្មជាតិផ្សេងៗ រួមទាំងភាពអាម៉ាស់ពីព្រឹត្តិការណ៍ស៊ីហ្គេម។

ជម្លោះព្រំដែនថៃ-កម្ពុជា

ជម្លោះព្រំដែនជាមួយកម្ពុជាបានផ្ទុះឡើងដោយសារការឈ្លានពានរបស់ថៃ ដែលចង់បានទឹកដីខ្មែរ។ ការវាយប្រហារនេះបណ្តាលឲ្យមានមនុស្សស្លាប់ និងជនភៀសខ្លួនរាប់ម៉ឺននាក់។ រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់អានុទីន បានបើកការវាយប្រហារទីតាំងស៊ីវិល និងប្រាសាទបុរាណ ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ។

ព្រំដែនថៃ-មីយ៉ាន់ម៉ា

នៅព្រំដែនជាប់មីយ៉ាន់ម៉ា ស្ថានភាពក៏តានតឹងដែរ។ គ្រាប់ផ្លោងពីខាងមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងខេត្ត Tak របស់ថៃ ធ្វើឲ្យពលរដ្ឋរត់ប្រាស និងមានរបួស។ កងទ័ពថៃបានបាញ់ព្រមានច្រើនលើក ប៉ុន្តែខាងមីយ៉ាន់ម៉ាហាក់មិនញញើត។

នៅរដ្ឋធានីបាងកក ស្ថានភាពខ្យល់ពុលកំពុងគ្របដណ្តប់។ នៅថ្ងៃពុធទី១០ខែធ្នូ ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបានគ្របដណ្តប់ខ័ណ្ឌចំនួន៥។ នៅ Nong Khaem កម្រិត PM2.5 ឈានដល់ ៤២.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ខណៈដែលតំបន់ផ្សេងៗក៏មានកម្រិតខ្ពស់ស្រដៀងគ្នា។

ទឹកជំនន់នៅថៃ

ស្ថានភាពទឹកជំនន់ក៏ធ្ងន់ធ្ងរដែរ។ នៅប៉ាតានី ទឹកជំនន់បន្តធ្ងន់ធ្ងរ ខណៈដែលមានការរិះគន់ចំពោះការលាក់បាំងតួលេខមនុស្សស្លាប់។ ខេត្តភាគខាងត្បូងទាំង៣០ត្រូវបានព្រមានឲ្យត្រៀមខ្លួនទទួលព្យុះភ្លៀងរហូតដល់ចុងសប្តាហ៍។

ព្រឹត្តិការណ៍ស៊ីហ្គេមក៏កំពុងរងការរិះគន់យ៉ាងខ្លាំង ជាពិសេសពិធីបើកដ៏អន់។ ជនជាតិថៃនិងប្រទេសក្នុងតំបន់រិះគន់ចំពោះកំហុសរាប់ភ្លេច។

ចុងក្រោយ ខេត្ត Phayao ភាគខាងជើងបានជួបគ្រោះរញ្ជួយដីកម្រិត ២.៨ រ៉ិចទ័រ នៅជម្រៅ ៦គីឡូម៉ែត្រ។ រញ្ជួយដីកើតឡើងនៅថ្ងៃពុធទី១០ខែធ្នូ ម៉ោង៩:៥៨នាទីយប់ ហើយបង្កជាសំឡេងប្រៀបដូចការផ្ទុះ។ ស្រុកចំនួន៩ត្រូវបានព្រមានឲ្យតាមដានស្ថានការណ៍។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles