
(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណ ១០:០៦នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបញ្ជូនកម្លាំងថ្នើរជើងវាយចូលតំបន់ថ្មដា ខេត្តពោធិ៍សាត់។ ការវាយប្រហារនេះបានកើតឡើងនៅទិសអូរភ្លុកដំរី និងតំបន់ថ្មដា។

កម្លាំងកងទ័ពកម្ពុជាបានឆ្លើយតបយ៉ាងរហ័ស និងចាស់ដៃ ដោយធ្វើការតបតទៅវិញ ធ្វើឲ្យយោធាថៃត្រូវដកថយពីតំបន់ព្រំដែន។ ទោះជាយ៉ាងណា យោធាថៃនៅតែបន្តប្រើប្រាស់ដ្រូនដដែល ដើម្បីសង្គ្រប់លើមូលដ្ឋានកងទ័ពកម្ពុជា។
កម្លាំងជួរមុខរបស់កម្ពុជាបានបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការរំលោភបំពានដ៏រឿយៗរបស់ថៃ។ កងទ័ពកម្ពុជានៅតែរក្សាស្ថានភាពប្រុងប្រយ័ត្នពេញម៉ោង ដើម្បីធានាសន្តិសុខព្រំដែន។

អាជ្ញាធរព្រំដែនកម្ពុជាបានអះអាងថា ការវាយប្រហារនេះគឺជាការរំលោភបំពានច្បាស់លាស់លើអធិបតេយ្យភាពរបស់កម្ពុជា។ កងទ័ពកម្ពុជាបានឆ្លើយតបតាមរយៈវិធានការប្រកបដោយភាពចាំបាច់ និងសមស្រប ដើម្បីការពារបូរណភាពទឹកដីជាតិ។
ផ្ដល់សិទ្ធិដោយ៖ Fresh News
