ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្ដ្រី អនុប្រធានទី១អាជ្ញាធរមីន បានអំពាវនាវដល់សហគមន៍អន្តរជាតិអង្គការយូណេស្កូ និងប្រជាជាតិទាំងអស់ដែលគោរពស្រឡាញ់វប្បធម៌ និងមនុស្សជាតិ ធ្វើការថ្កោលទោសចំពោះទង្វើយោធាថៃដែលមានចេតនាបំផ្លាញប្រាសាទតាក្របីនិងទាមទារការទទួលខុសត្រូវចំពោះមុខច្បាប់។

អ្វីដែលយោធាថៃបានធ្វើចំពោះប្រាសាទតាក្របីមិនមែនជាឧបទ្ទវហេតុនៃសង្គ្រាមនោះទេ។ វាជាការបំផ្លាញដោយចេតនានៃអត្តសញ្ញាណរបស់កម្ពុជា-ប្រាសាទដ៏ពិសិដ្ឋមួយដែលផ្ទុកនូវស្មារតីនៃបុព្វបុរសរបស់យើង ប្រវត្តិសាស្ត្ររបស់យើង និងអរិយធម៌របស់យើង។
អាជ្ញាធរមីនកម្ពុជាបានអំពាវនាវបែបនេះ បន្ទាប់ពីបានឃើញទង្វើថោកទាបរបស់យោធាថៃថ្លោងគ្រាប់ចំប្រាសាទតាក្របីបណ្តាលឱ្យបាក់រលំទាំងស្រុងកាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៥នេះ។

លោកបានបន្ដថា៖ “ឥឡូវនេះការពិតគឺច្បាស់ណាស់៖ នេះមិនដែលនិយាយអំពីមីនទេ វានិយាយអំពីផ្នត់គំនិតចាស់និងអាក្រក់ដែលស្វែងរកការបំផ្លាញ គំរាមកំហែង និងត្រួតត្រាប្រាសាទតាក្របី, តាមាន់ធំ, ព្រះវិហារ។”
ប្រាសាទរបស់យើងមិនមែនគ្រាន់តែជាថ្មទេ គឺជាព្រលឹងរបស់ប្រជាជនកម្ពុជា។ ការវាយប្រហារពួកគេគឺវាយប្រហារបេះដូងនៃប្រជាជាតិរបស់យើង។

លោកក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការយូណេស្កូ និងប្រជាជាតិទាំងអស់ដែលគោរពស្រឡាញ់វប្បធម៌និងមនុស្សជាតិធ្វើការថ្កោលទោសចំពោះទង្វើនេះនិងទាមទារការទទួលខុសត្រូវ។
កម្ពុជានឹងងើបឡើងពីរឿងនេះដោយសេចក្តីថ្លៃថ្នូរ ប្រាសាទរបស់យើងនឹងឈរម្តងទៀត ហើយប្រជាជាតិរបស់យើងនឹងមិនឱនក្បាលចំពោះអ្នកដែលព្យាយាមលុបបំបាត់យើងឡើយ។
ដោយ៖ សំរិត
