ផ្លូវបេតុងប្រវែង ១,៦៣៧ម៉ែត្រនៅត្រាំកក់ សម្រួលដល់ពលរដ្ឋ៣ភូមិ

ផ្លូវបេតុងប្រវែង ១,៦៣៧ម៉ែត្រនៅត្រាំកក់ សម្រួលដល់ពលរដ្ឋ៣ភូមិ

ការសាងសង់ផ្លូវបេតុង

ឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋចំនួន៣ភូមិ និងសិស្សានុសិស្សនៅស្រុកត្រាំកក់ នឹងទទួលបានភាពងាយស្រួលក្នុងការធ្វើដំណើរ បន្ទាប់ពីមានគម្រោងផ្លូវបេតុងមួយខ្សែត្រូវបានបើកការដ្ឋានសាងសង់។

ពិធីបើកការដ្ឋានសាងសង់

ផ្លូវបេតុងដែលកំពុងសាងសង់មានប្រវែង ១,៦៣៧ម៉ែត្រ ត្រូវបានបើកការដ្ឋានក្រោមអធិបតីសំណាក់លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក ទូច ចន្ធី អភិបាលរងស្រុក កាលពីថ្ងៃទី០៨ ធ្នូ ២០២៥។

តាមការបញ្ជាក់ ផ្លូវនេះជាគម្រោងមូលនិធិឃុំលាយបូរ ឆ្នាំ២០២៥ ដែលមានទទឹង៦ម៉ែត្រ កម្រាស់១៥០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងព្រីង និងភូមិអង្គគគីរ។ ការសាងសង់នេះឆ្លើយតបការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋអស់រយៈពេលជាយូរមកហើយ។

អាជ្ញាធរស្រុកត្រាំកក់

លោក កេត ម៉ៅ បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំ ចំពោះតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ លោកបានជំរុញឱ្យក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ អនុវត្តការងារប្រកបដោយគុណភាពខ្ពស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ការសាងសង់ផ្លូវ

ការបើកការដ្ឋាននេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើសេវាសាធារណៈ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកក៏បានសូមបួងសួងដល់បុណ្យបារមីទាំងអស់ ឱ្យថែរក្សាកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

administrator

Related Articles