សម្តេច ម៉ែន សំអន លើកទឹកចិត្តវីរៈកងទ័ព៣រូប ដែលរងរបួសការពារព្រំដែនកម្ពុជា-ថៃ

សម្តេច ម៉ែន សំអន លើកទឹកចិត្តវីរៈកងទ័ព៣រូប ដែលរងរបួសការពារព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានផ្ដល់ការលើកទឹកចិត្ដដល់វីរៈកងទ័ពចំនួន ០៣រូប ដែលរងរបួសកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការការពារបូរណភាពទឹកដឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេច ម៉ែន សំអន លើកទឹកចិត្តវីរៈកងទ័ព

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកទឹកចិត្ត និងថ្លែងនូវការកោតសសើរ ចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរឈ្លានពាន។

វីរៈកងទ័ពកំពុងសម្រាកព្យាបាល

វីរៈកងទ័ពរួមមានទាំង ៣រូប រួមមាន៖
១.លោក បេ សុផាត រងរបួសរដោយសារអំបែងគ្រាប់ត្រូវភ្នែកទាំងសង្ខាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យព្រះអង្គដួង។
២.លោក ទេព ភារ៉ា រងរបួសដោយសារភ្លើងឆេះ បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរព្រះកេតុមាលា។

ការសួរសុខទុក្ខវីរៈកងទ័ព

៣. សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចាត់ឱ្យ លោកជំទាវឧត្តមសេនីយ៍ឯក តុប សារ៉ន អនុប្រធានមន្ទីរពេទ្យព្រះកេតុមាលា ចុះសួរសុខទុក្ខ លោក សុខ សាវិន រងរបួសដោយសាររបួសអំបែងគ្រាប់ផ្លោង បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរព្រះកេតុមាលា។

ការជូនពរដល់វីរៈកងទ័ព

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យវីរៈកងទ័ពទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រលប់ចូលអង្គភាព ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់កងទ័ពទាំងអស់នៅទូទាំងប្រទេស។

វីរៈកងទ័ពក៏បានគោរពអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសម្តេចកិត្តិសង្គហបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចាត់តំណាង និងចុះមកសួរសុខទុក្ខពួកគាត់ដល់មន្ទីរពេទ្យ និងសូមគោរពជូនពរ សម្តេច លោកជំទាវ លោក លោកស្រី ទាំងអស់ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

ដោយ៖ សំរិត

administrator

Related Articles