យោធាថៃបាញ់ផ្សែងពុលវាយប្រហារជនស៊ីវិលកម្ពុជា ស្លាប់១០នាក់ របួស៥០នាក់ និងមានជនភៀសសឹកជិត២០ម៉ឺននាក់

យោធាថៃបាញ់ផ្សែងពុលវាយប្រហារជនស៊ីវិលកម្ពុជា ស្លាប់១០នាក់ របួស៥០នាក់ និងមានជនភៀសសឹកជិត២០ម៉ឺននាក់

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃ ដែលបានប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលរស់នៅ។

ការវាយប្រហាររបស់យោធាថៃ

ការវាយប្រហារនេះកើតឡើងក្រោមការដឹកនាំរបស់លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ដោយវាយប្រហារលើខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង និងព្រះវិហារ ព្រមទាំងបំផ្លិចបំផ្លាញប្រាសាទបុរាណដែលជាបេតិកភណ្ឌជាតិនិងពិភពលោក។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លាប់ចំនួន ១០ នាក់ របួស ៥០ នាក់ និងមានជនភៀសសឹកប្រមាណជិត ២០០,០០០ នាក់។

ផ្ទៃសង្គ្រាមនៅកម្ពុជា

ទង្វើអមនុស្សធម៌ទាំងនេះត្រូវបានគ.ស.ម.ក. ចាត់ទុកជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម។

សូមគូសបញ្ជាក់ថា យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ការវាយប្រហារឬគោលដៅនៃការវាយប្រហារចំពោះទីតាំងជនស៊ីវិល គឺត្រូវហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភបំពានអនុសញ្ញាស្តីពីអាវុធគីមី ដែលប្រទេសថៃជាភាគី។

ជនភៀសសឹកកម្ពុជា

គ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់យោធាថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់ និងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។

គួររម្លឹកឡើងវិញថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសាមកលើកងកម្លាំងរបស់ប្រទេសកម្ពុជា ដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

ការបំផ្លាញប្រាសាទបុរាណ

កម្ពុជានៅតែប្រកាន់ខ្ជាប់ក្នុងការគោរព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំងពីរភាគីបានសម្រេចពីមុនមក។

ការព្រួយបារម្ភរបស់គ.ស.ម.ក.

គ.ស.ម.ក. នឹងបន្តតាមដាន កត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋយោធារបស់យោធាថៃ។

ការអំពាវនាវរបស់គ.ស.ម.ក.

ដោយ៖ ស តារា

administrator

Related Articles