ព្រមានអាកាសធាតុ៖ ភ្នំពេញ និងខេត្តជាច្រើនអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១២-១៤ ធ្នូ

ព្រមានអាកាសធាតុ៖ ភ្នំពេញ និងខេត្តជាច្រើនអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១២-១៤ ធ្នូ

អាកាសធាតុកម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពអាកាសធាតុ សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលព្រមានថា តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជុំវិញ។

ការព្រមានអាកាសធាតុ

ស្ថានភាពនេះនឹងបន្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥៖

១. តំបន់វាលទំនាប៖ សីតុណ្ហភាពពី ២០°C ដល់ ២៩°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ៦ម/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។

២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ១៦°C ដល់ ២៨°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ៥ម/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ហារ ស្ទឹងត្រែង និងតំបន់ជួរភ្នំ អាចមានភ្លៀងធ្លាក់រហូតដល់ ១៥%។ ខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ពុំមានភ្លៀងទេ។

ស្ថានភាពអាកាសធាតុ

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២០°C ដល់ ៣០°C។ ខ្យល់បក់ពីទិសឦសាន និងអាគ្នេយ៍ ល្បឿនមធ្យម ៥ម/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់។ រលកសមុទ្រកម្ពស់ពី ០,៥០ម ដល់ ១,២៥ម។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។

administrator

Related Articles