ភ្នំពេញ៖ បុរសម្នាក់ដែលទើបតែចេញពីពន្ធនាគារបានតែប៉ុន្មានថ្ងៃ ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីដាក់កាំភ្លើងតាមខ្លួន និងបានបាញ់តដៃមកលើសមត្ថកិច្ច។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ថា កាលពីម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ។
ជនសង្ស័យឈ្មោះ ប៊ូ យូហេង អាយុ៣៣ឆ្នាំ មានទីលំនៅនៅផ្ទះលេខ១៨៦០ ផ្លូវ៦០ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១។ លោកបានធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៧ឆ្នាំ ហើយទើបតែចេញមកបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

សម្ភារៈដែលដកហូតបានរួមមាន៖ អាវុធខ្លីម៉ាក K59 លេខ 5533 ចំនួន០១ដើម គ្រាប់កាំភ្លើង០៥គ្រាប់ ទូរសព្ទ OPPO ពណ៌ស អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ០១សន្លឹក និងម៉ូតូ SUZUKI Nex ស្លាកលេខភ្នំពេញ 1HH-8184។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី។ សកម្មភាពនេះបានកើតឡើងក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។
