ប្រធានាធិបតីត្រាំនឹងហៅទូរសព្ទទៅអានុទីន នៅម៉ោង៩យប់នេះ ដើម្បីសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ

ប្រធានាធិបតីត្រាំនឹងហៅទូរសព្ទទៅអានុទីន នៅម៉ោង៩យប់នេះ ដើម្បីសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការហៅទូរសព្ទជាមួយលោក អានុទីន ឆានវីរៈគុល នៅម៉ោង៩យប់ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីព្យាយាមបញ្ឈប់ការកើនឡើងនៃការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។

កិច្ចសន្ទនាសន្តិភាព

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sattahip News និងការឲ្យដឹងពីអ្នកកាសែតជើងចាស់ថៃ Wassana Nanuam កិច្ចសន្ទនាតាមទូរសព្ទនេះគឺជាការព្យាយាមចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់។

ប្រភពពីថៃបានឱ្យដឹងថា លោកអានុទីនក៏បានអញ្ជើញរដ្ឋមន្ត្រីការបរទេស និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឲ្យចូលរួមនៅក្នុងកិច្ចសន្ទនានេះផងដែរ។

កិច្ចពិភាក្សាសន្តិភាព

លោកត្រាំបានធ្លាប់និយាយថា លោកនឹងនិយាយដោយផ្ទាល់ជាមួយមេដឹកនាំថៃ និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់នៅតាមបណ្ដោយព្រំដែននៃប្រទេសជិតខាងទាំងពីរ។

«ពួកគេបានប្រយុទ្ធគ្នារាប់ទសវត្សរ៍មកហើយ។ ប៉ុន្តែខ្ញុំចុះសម្រុងជាមួយប្រទេសទាំងពីរបានយ៉ាងល្អ។ មេដឹកនាំទាំងពីរជាមនុស្សអស្ចារ្យ ជាមនុស្សល្អ។ ខ្ញុំធ្លាប់សម្របសម្រួលវាម្តងហើយ ហើយខ្ញុំគិតថា ខ្ញុំអាចធ្វើវាបានយ៉ាងលឿន» នេះជាសម្ដីរបស់លោកត្រាំ។

សន្តិភាពព្រំដែន

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ជម្លោះកម្ពុជា-ថៃស្ថិតក្នុងចំណោម«ជម្លោះទាំងប្រាំបី» ដែលលោកធ្លាប់សម្របសម្រួលពីមុនមក។

administrator

Related Articles