ជម្លោះព្រំដែនកម្ពុជា-ថៃ បន្តក្ដៅគគុក ទាហានទាំងសងខាងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតាមសមរភូមិទាំងអស់

ជម្លោះព្រំដែនកម្ពុជា-ថៃ បន្តក្ដៅគគុក ទាហានទាំងសងខាងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតាមសមរភូមិទាំងអស់

ជម្លោះព្រំដែន

ព្រំដែន៖ ស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បន្តក្ដៅគគុកយ៉ាងខ្លាំង ដោយគិតត្រឹមម៉ោង ១០:៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ គ្រប់សមរភូមិទាំងអស់នៅតាមបន្ទាត់ព្រំដែនកំពុងឆេះឆួលដោយការបាញ់ប្រហារយ៉ាងខ្លាំងក្លា។

កងទ័ពទាំងសងខាងនៅតាមខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ បន្តប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដោយយោធាថៃនៅតែបន្តបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងខ្លាំង។

សមរភូមិព្រំដែន

នៅខេត្តឧត្តរមានជ័យ សមរភូមិសំខាន់ៗដូចជា ប្រាសាទតាមាន់ តាក្របី និងថ្មដូន ការបាញ់ប្រហារបានផ្ទុះឡើងតាំងពីម៉ោងជាង៦ព្រឹក ដោយមានសំឡេងកាំភ្លើងរំខានយ៉ាងខ្លាំង។ នៅទិសខេត្តព្រះវិហារ តំបន់ភ្នំខ្មោច និងអានសេះ ក៏មានការបាញ់ផ្លោងចូលពីទាហានថៃយ៉ាងខ្លាំងដែរ។

កងទ័ពកម្ពុជា

ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃបានបន្តបាញ់គ្រាប់ផ្លោង ហើយកំពុងបញ្ជូនកងទ័ពថ្មើរជើងបន្ថែមមកទៀត ដែលបង្ហាញពីការកើនឡើងនៃស្ថានភាពតានតឹង។

ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងកម្ពុជាបានបង្ហាញភាពរឹងមាំ ដោយបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងមាំមួន និងទប់ទល់នឹងការវាយប្រហារពីភាគីថៃបានយ៉ាងមានប្រសិទ្ធភាព។

ស្ថានភាពព្រំដែន

ស្ថានភាពបច្ចុប្បន្ននៅតែតានតឹងយ៉ាងខ្លាំង ដោយមិនទាន់មានសញ្ញាណាមួយបង្ហាញពីការធូរស្បើយនៃស្ថានភាពទេ។ អាជ្ញាធរទាំងសងខាងនៅតែបន្តតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់។

ព័ត៌មានដកស្រង់ពី៖ Fresh News

administrator

Related Articles