កម្ពុជាបដិសេធយ៉ាងខ្លាំងក្លា ចំពោះការចោទប្រកាន់ថៃថា បន្ថែមទ័ពនៅព្រំដែន

កម្ពុជាបដិសេធយ៉ាងខ្លាំងក្លា ចំពោះការចោទប្រកាន់ថៃថា បន្ថែមទ័ពនៅព្រំដែន

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លា កាលពីថ្ងៃទី១២ ធ្នូ ២០២៥ ដើម្បីទាត់ចោលនិងបដិសេធយ៉ាងដាច់ខាតនូវព័ត៌មានដែលផេកផ្លូវការកងទ័ពជើងអាកាសថៃបានផ្សព្វផ្សាយ ដោយចោទប្រកាន់ថា កម្ពុជាបានបន្ថែមទ័ពនៅតំបន់ចន្ទបុរី-ត្រាត ដើម្បីវាយប្រហារគំរាមកំហែងថៃ។

ក្រសួងការពារជាតិកម្ពុជា

ក្រសួងការពារជាតិបានអះអាងយ៉ាងច្បាស់ថា ព័ត៌មានទាំងនេះគឺជា “ព័ត៌មានភូតកុហក ប្រឌិត និងក្លែងក្លាយ” ដែលត្រូវបានបង្កើតឡើងដោយមានចេតនាលាបពណ៌កម្ពុជា។ ក្រសួងនេះបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះតាមរយៈសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា៖ “កម្ពុជាប្រឆាំងយ៉ាងពេញទំហឹងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយយើងខ្ញុំតែងតែស្វែងរកដំណោះស្រាយដែលយុត្តិធម៌ ត្រឹមត្រូវ និងយូរអង្វែងតាមច្បាប់អន្តរជាតិ។”

ជាការឆ្លើយតបចំពោះការចោទប្រកាន់នេះ កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ភ្លាមៗនូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានគោលបំណងបង្វែរការយកចិត្តទុកដាក់ពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន។ ក្រសួងការពារជាតិបានចង្អុលបង្ហាញថា ការផ្សព្វផ្សាយបែបនេះអាចត្រូវបានប្រើជាលេសដើម្បីប្រើប្រាស់អាវុធកាន់តែសាហាវ និងពង្រីកការរំលោភបំពានលើកម្ពុជា។

ការបដិសេធរបស់កម្ពុជា

សេចក្តីថ្លែងការណ៍នេះបានមកក្រោយពីការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់កម្ពុជាថាបានបន្ថែមកងទ័ពនៅតំបន់ព្រំដែនចន្ទបុរី-ត្រាត។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលព័ត៌មាននេះយ៉ាងខ្លាំងក្លា ដោយចាត់ទុកវាជាការលាបពណ៌ដោយចេតនាលើកម្ពុជា។

ព័ត៌មានដោយ៖ Fresh News

administrator

Related Articles