អាយុ ១៨ឆ្នាំឃុំពន្ធនាគារបណ្ដោះអាសន្ន ព្រោះកាន់កាប់ដាវសាំម៉ូរ៉ៃដោយគ្មានការអនុញ្ញាត

អាយុ ១៨ឆ្នាំឃុំពន្ធនាគារបណ្ដោះអាសន្ន ព្រោះកាន់កាប់ដាវសាំម៉ូរ៉ៃដោយគ្មានការអនុញ្ញាត

ខេត្តស្វាយរៀង៖ តុលាការខេត្តស្វាយរៀងបានសម្រេចឃុំខ្លួនយុវជនអាយុ ១៨ឆ្នាំម្នាក់ក្នុងពន្ធនាគារបណ្ដោះអាសន្ន ក្នុងរឿងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត។

វត្ថុតាងដាវសាំម៉ូរ៉ៃ

សមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ពៅ បូរី អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅនៅភូមិថ្នាញ់ សង្កាត់បាទី ក្រុងបាវិត។ កាលពីយប់ថ្ងៃទី៨ ធ្នូ ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានប្រទះឃើញក្រុមក្មេងស្ទាវកំពុងផឹកសុីនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន។

ទីតាំងកើតហេតុ

ពេលសមត្ថកិច្ចចុះដល់ទីកន្លែង បានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងដាវសាំម៉ូរ៉ៃ០១ដើម។ បច្ចុប្បន្ន សមត្ថកិច្ចបានសាងសំណុំរឿង និងបញ្ជូនទៅការិយាល័យជំនាញនគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។

administrator

Related Articles