ថៃរៀបចំបោះឆ្នោតថ្មីថ្ងៃទី៨ កុម្ភៈ ២០២៦ បន្ទាប់ពីព្រះមហាក្សត្រអនុម័តការរំលាយសភា

ថៃរៀបចំបោះឆ្នោតថ្មីថ្ងៃទី៨ កុម្ភៈ ២០២៦ បន្ទាប់ពីព្រះមហាក្សត្រអនុម័តការរំលាយសភា

ថៃ៖ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Narong Klanwarin បានបញ្ជាក់ថា ស្ថាប័នរបស់គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោតជាតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកបានបដិសេធនូវការព្រួយបារម្ភដែលថា គណៈកម្មការអាចមានភាពលម្អៀងទៅរកបក្សនយោបាយណាមួយ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ

លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃបានបញ្ជាក់ថា គណៈកម្មការនឹងប្រជុំនៅថ្ងៃទី១៥-១៦ខែធ្នូ ដើម្បីកំណត់កាលបរិច្ឆេទបោះឆ្នោតចុងក្រោយ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានរំលាយសភាតំណាងរាស្រ្ត។ លោកបានបន្ថែមថា គណៈកម្មការបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការរំលាយនេះ រួមទាំងការងារលើការកំណត់មណ្ឌលបោះឆ្នោតឡើងវិញ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគិតថា នៅត្រឹមថ្ងៃចន្ទ ឬថ្ងៃអង្គារ អ្វីៗនឹងមានភាពច្បាស់លាស់។ ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ចប់កាលវិភាគបោះឆ្នោត ហើយយើងត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោត។ វាអាចទៅរួចដែលថ្ងៃបោះឆ្នោតអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦»។

សូមជម្រាបថា ការរៀបចំការបោះឆ្នោតសាជាថ្មីនៅប្រទេសថៃ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភា ហើយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃ។ ខណៈលោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ វាជាការរំលាយសភាលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក៕

administrator

Related Articles