ពិភពលោកភ្នែកភ្លឺ! Reuters បង្ហាញរូបភាពទុក្ខលំបាកជនភៀសខ្លួនកម្ពុជាពីជម្លោះព្រំដែន

ពិភពលោកភ្នែកភ្លឺ! Reuters បង្ហាញរូបភាពទុក្ខលំបាកជនភៀសខ្លួនកម្ពុជាពីជម្លោះព្រំដែន

រូបភាពទុក្ខលំបាករបស់ជនភៀសខ្លួនកម្ពុជាដែលរត់គេចពីជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានសារព័ត៌មាន Reuters ផ្សាយជុំវិញពិភពលោក ដោយបង្ហាញពីស្ថានភាពដ៏លំបាកក្នុងជំរំជម្លៀស។

ជនភៀសខ្លួនកម្ពុជា

ជនភៀសខ្លួនរាប់ពាន់នាក់បានរៀបរាប់ពីការរស់នៅក្នុងជំរំដែលមានមនុស្សកកកុញ ខ្វះស្បៀងអាហារ ទឹកស្អាត និងបង្គន់អនាម័យ។ អង្គការ World Vision បានរាយការណ៍ថា កម្ពុជាបានរៀបចំមជ្ឈមណ្ឌលជម្លៀសជាង ១០០កន្លែង ដែលផ្តល់ទីជម្រកដល់ប្រជាជនប្រហែល ១៣០,០០០នាក់។

លោក Janes Imanuel Ginting នាយកអង្គការ World Vision បាននិយាយថា៖ «ទំហំនិងល្បឿននៃការផ្លាស់ទីលំនៅនេះបានបង្កឲ្យមានភាពខ្វះខាតស្បៀងអាហារ ទីជម្រក ទឹកផឹក និងបង្គន់អនាម័យ។ ស្ថានភាពនេះធ្ងន់ធ្ងរជាងការប្រយុទ្ធកាលពីខែកក្កដា។»

ជនភៀសខ្លួនកម្ពុជា

រូបភាពដែល Reuters ផ្សាយបានបង្ហាញពីភាពរងគ្រោះរបស់ជនស៊ីវិល រួមមានកុមារ ស្ត្រី និងចាស់ជរា ដែលត្រូវរត់គេចពីតំបន់ជម្លោះ។ ជម្លោះព្រំដែនផ្ទុះឡើងថ្មីនៅថ្ងៃទី៨ ធ្នូ ២០២៥ បន្ទាប់ពីកងទ័ពថៃចាប់ផ្តើមបាញ់មុន។

កម្ពុជាបានប្រកាសថា «នឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យគ្រប់ទម្រង់របស់ថៃឡើយ» ដោយអះអាងថាបានអត់ធ្មត់រយៈពេល២៤ម៉ោងមុនពេលតបតវិញ។

administrator

Related Articles