វីដេអូឆ្ងាយពី TBS ជប៉ុនបង្ហាញទាហានថៃបើករថក្រោះបាញ់ចូលភូមិខ្មែរ ប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះ

វីដេអូឆ្ងាយពី TBS ជប៉ុនបង្ហាញទាហានថៃបើករថក្រោះបាញ់ចូលភូមិខ្មែរ ប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះ

ទាហានថៃបើករថក្រោះបាញ់ចូលភូមិខ្មែរ

ទូរទស្សន៍ TBS ជប៉ុនបានចេញផ្សាយវីដេអូឆ្ងាយដ៏គួរឱ្យរន្ធត់ ដែលបង្ហាញពីទាហានថៃបើករថក្រោះចូលក្នុងភូមិខ្មែរ និងបើកការបាញ់ប្រហារកំទេចផ្ទះប្រជាពលរដ្ឋស្លូតត្រង់។ វីដេអូនេះត្រូវបានថតកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនថៃ-កម្ពុជា។

យោងតាមការផ្សព្វផ្សាយ ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារវាងកងទ័ពនៃប្រទេសទាំងពីរនៅតែបន្ត ដោយធ្វើឱ្យចំនួនជនស៊ីវិលដែលរងគ្រោះកើនឡើងយ៉ាងគំហុក។ មកទល់ពេលនេះ ជនស៊ីវិល ៤ នាក់នៅខាងថៃ និង ១០ នាក់នៅខាងកម្ពុជាបានស្លាប់។

ជនស៊ីវិលរងគ្រោះនៅតំបន់ព្រំដែន

ប្រព័ន្ធផ្សព្វផ្សាយថៃក៏បានរាយការណ៍ពីវីដេអូដូចគ្នា ដែលបង្ហាញពីទាហានថៃបាញ់ចេញពីរថពាសដែក ខណៈដែលរថគ្រោះទាំងនោះបានចូលទៅក្នុងតំបន់លំនៅឋានរបស់អ្នកស្រុក។ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា ជនស៊ីវិល ១១ នាក់ រួមទាំងកុមារតូចៗ បានស្លាប់ និង ៦០ នាក់បានរងរបួស។

ចំនួនជនភៀសខ្លួនពីប្រទេសទាំងពីរបានលើសពី ៥០ ម៉ឺននាក់ ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃស្ថានភាព។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាអ្នកដឹកនាំកិច្ចព្រមព្រៀងសន្តិភាព បានបង្ហាញពីបំណងចង់ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយបញ្ឈប់ការបាញ់។

ជនភៀសខ្លួនពីតំបន់ព្រំដែន

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles