មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព៖ តន្ត្រីជួយមនុស្សធម៌ដល់ជនរងគ្រោះព្រំដែន

មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព៖ តន្ត្រីជួយមនុស្សធម៌ដល់ជនរងគ្រោះព្រំដែន

ភ្នំពេញ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ បានប្រកាសគំរោងសហការដ៏ពិសេសមួយ ដោយយកល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោក មកបម្រើគោលបំណងមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព

តាមសេចក្ដីប្រកាសព័ត៌មានថ្មីៗនេះ ការសំដែងវណ្ណកម្មរឿង “Don Giovanni” របស់ Mozart ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៤ ខែធ្នូ ឆ្នាំ២០២៥ នឹងជា “មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព” ដែលរាល់ការលក់សំបុត្រនីមួយៗនឹងត្រូវដក១០ភាគរយសម្រាប់បរិច្ចាគជួយដល់សហគមន៍ជនភៀសសឹកតាមបណ្តោយព្រំដែន។

ការរៀបចំមហោស្រព

លោក អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា៖ “យើងសង្ឃឹមថា តន្ត្រីនិងសិល្បៈអាចក្លាយជាកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពលមួយ។ ផលិតកម្មនឹងបរិច្ចាគប្រាក់ចំណេញទាំងអស់ រួមទាំងការដក១០% លើតម្លៃសំបុត្រទាំងអស់ ដើម្បីបង្កើនកញ្ចប់ថវិកាជំនួយ។”

សាលមហោស្រពណាបា

ក្រៅពីនេះ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងទូលំទូលាយ អ្នករៀបចំកម្មវិធីបានប្រកាសបញ្ចុះតម្លៃ១០% លើសំបុត្រដែលនៅសល់ទាំងអស់ ដើម្បីធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងអ្នកស្រឡាញ់វប្បធម៌។

ការសំដែងអូប៉េរ៉ា

ការសំដែងនឹងប្រព្រឹត្តទៅនៅសាលមហោស្រពណាបា នៃណាហ្កាវើលដ៍២ រាជធានីភ្នំពេញ។ សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ៖ www.phnompenhopera.com

សាធារណជនទស្សនា

មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញសង្ឃឹមថា អ្នកទាំងអស់គ្នា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានា នឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។

ការចូលរួមសង្គម

administrator

Related Articles