ត្រាំប្រកាសពាក្យចូលចិត្ត «ពន្ធគយ» ជាសម្ដីនាំលុយរាប់រយពាន់លានដុល្លារ

ត្រាំប្រកាសពាក្យចូលចិត្ត «ពន្ធគយ» ជាសម្ដីនាំលុយរាប់រយពាន់លានដុល្លារ

ដូណាល់ ត្រាំ

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Mount Pocono រដ្ឋ Pennsylvania កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីការចូលចិត្តចំពោះពាក្យ «ពន្ធគយ» ដែលលោកចាត់ទុកជាសម្ដី២ម៉ាត់ដ៏មានតម្លៃបំផុតក្នុងការនាំលុយចូលរដ្ឋាភិបាល។

កិច្ចប្រជុំរបស់ត្រាំ

«ខ្ញុំស្រឡាញ់ពាក្យនេះច្រើនជាងពាក្យផ្សេងទៀតនៅក្នុងវចនានុក្រម» លោកត្រាំបាននិយាយដោយការអះអាងថា «ពន្ធគយកំពុងនាំលុយរាប់រយពាន់លានដុល្លារមកដល់យើង។ ក្រុមហ៊ុនដែកថែបកំពុងត្រឡប់មករដ្ឋ Pennsylvania ពីព្រោះពួកគេមិនចង់បង់ពន្ធគយក្នុងអត្រា ២៥%, ៥០% និង ១០០%»។

យោងតាមកាសែត New York Post មេដឹកនាំអាមេរិកបានគូសបញ្ជាក់ថា កម្មករឧស្សាហកម្មដែកថែប ជាពិសេសនៅរដ្ឋ Pennsylvania កំពុងទទួលបានជីវភាពធូរធារជាងមុន ដោយសារយុទ្ធសាស្ត្រពន្ធគយរបស់លោក។

យុទ្ធសាស្ត្រពន្ធគយ

«ប្រសិនបើយើងមិនដាក់ពន្ធគយទេ យើងនឹងមិនមានដែកថែបទេ។ យើងនឹងមិនមានរោងចក្រដែកថែបតែមួយនៅទូទាំងអាមេរិកទេ ហើយវានឹងគ្មានសន្តិសុខជាតិ» លោកត្រាំបានបន្ថែម។

នៅក្នុងសុន្ទរកថារយៈពេល ៩០ នាទីកាលពីថ្ងៃទី ៩ ខែធ្នូ ត្រាំបានការពារសមិទ្ធផលសេដ្ឋកិច្ចរបស់លោក ដោយអះអាងថា គោលនយោបាយរបស់លោកកំពុងជំរុញឲ្យតម្លៃធ្លាក់ចុះ និងបង្កើនប្រាក់ឈ្នួល។ លោកក៏បានចោទប្រកាន់ពួកប្រជាធិបតេយ្យថា បានបំផ្លើសការព្រួយបារម្ភអំពីលទ្ធភាពទិញ។

គួរកត់សម្គាល់ថា កាលពីថ្ងៃទី២ ខែមេសា លោកត្រាំបានប្រកាសពន្ធគយចាប់ពី១០% ដល់ ៤៩% លើទំនិញដែលនាំចូលពីប្រទេស និងដែនដីចំនួន ១៨៥។ ពន្ធ ១០% សកលបានចូលជាធរមាននៅថ្ងៃទី ៥ ខែមេសា ខណៈពន្ធទៅវិញទៅមកសម្រាប់ប្រទេសនីមួយៗបានចូលជាធរមាននៅថ្ងៃទី ៩ ខែមេសា។ ថ្មីៗនេះ លោកបានព្រមានអំពីពន្ធខ្ពស់ជាងមុនលើអាជីវកម្មម៉ិកស៊ិក និងក្រុមហ៊ុនអាមេរិកដែលគ្រោងផ្លាស់ប្តូរទីតាំងទៅក្រៅប្រទេស។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles