ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យបានចុះប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់នៅវេលារំលងអធ្រាត្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

ប្រតិបត្តិការនេះធ្វើឡើងតាមការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ កម្លាំងនគរបាលបានល្បាតក្នុងភូមិសាស្រ្តឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ នៅវេលាម៉ោង០០:៣០នាទី ហើយបានឃើញមុខសញ្ញាសង្ស័យចំនួន៧នាក់។

ជនសង្ស័យទាំង៧នាក់មាន៖
១. ធឿន ថុង (២៥ឆ្នាំ) ភូមិត្រពាំងក្រឡឹង
២. ផាត ពេជ្រ (២៤ឆ្នាំ) ភូមិចាអោក
៣. ចន នៀត (២៤ឆ្នាំ) ភូមិត្រពាំងក្រឡឹង
៤. ណាក់ នុន (២៥ឆ្នាំ) ភូមិត្រពាំងក្រឡឹង
៥. ណាក់ ឌីណា (២១ឆ្នាំ) ភូមិត្រពាំងក្រឡឹង
៦. សារុន ផាន់នី (២៦ឆ្នាំ) ភូមិវត្តភ្នំ
៧. ឡុង ឡេង (២៦ឆ្នាំ) ភូមិវត្តភ្នំ

កម្លាំងនគរបាលបានឃាត់និងត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន៣កញ្ចាប់តូច ទូរស័ព្ទដៃ៦គ្រឿង ម៉ូតូ២គ្រឿង កាំបិតផ្គាក់១ដើម និងកូនកាំបិត១ដើម។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិវិធីច្បាប់។
