នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីសង្គ្រាមថៃ-កម្ពុជាលើកទី២ ដែលបានបន្តរយៈពេល៥យប់៥ថ្ងៃ។

ការសម្រេចចិត្តនេះកើតឡើងក្រោយពីកងទ័ពថៃបរាជ័យក្នុងការវាយប្រហារកងទ័ពកម្ពុជា និងមិនអាចសម្រេចបានតាមផែនការដែលខ្លួនចង់បាន។ លោកអានុទីន ដែលជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ បានដឹកនាំរដ្ឋាភិបាលត្រឹមតែជាង២ខែប៉ុណ្ណោះ។

ការប្រកាសលាលែងរបស់លោកកើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសថានឹងហៅទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីទាំងពីរប្រទេស ដើម្បីអំពាវនាវឲ្យបញ្ឈប់សង្គ្រាម។
នៅថ្ងៃទី១១ខែធ្នូ កងទ័ពទាំងសងខាងត្រូវបានអនុវត្តបទឈប់បាញ់ ដែលជាថ្ងៃចុងក្រោយនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា។

សង្គ្រាមនេះជាលើកទី២ក្នុងរយៈពេលតែជាង៤ខែប៉ុណ្ណោះ បន្ទាប់ពីសង្គ្រាមផ្ទុះឡើងម្តងកាលពីចុងខែកក្កដា។ ការប្រកាសលាលែងរបស់លោកអានុទីន បានធ្វើឡើងក្នុងថ្ងៃដដែលដែលកងទ័ពថៃវាយប្រហារយ៉ាងខ្លាំងក្លាមកលើកងទ័ពកម្ពុជា។
