បាងកកអាចលិចទឹកក្នុងឆ្នាំ២០៥០ បើគ្មានវិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

បាងកកអាចលិចទឹកក្នុងឆ្នាំ២០៥០ បើគ្មានវិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

អ្នកវិទ្យាសាស្រ្តបានព្រមានថា ទីក្រុងបាងកកអាចលិចក្រោមទឹកនៅឆ្នាំ២០៥០ បើគ្មានវិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការព្យាករនេះមកពីការកើនឡើងនៃកម្រិតទឹកសមុទ្រ និងការស្រុតដីដោយសារការបូមទឹកក្រោមដីច្រើនពេក។

ទឹកជំនន់នៅប្រទេសថៃ

ការសិក្សាដែលផ្សាយកាលពីឆ្នាំ២០១៩ បង្ហាញថា រាជធានីថៃមានកម្ពស់ជាមធ្យមត្រឹមតែ ១.៥ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលធ្វើឲ្យងាយនឹងរងគ្រោះពីទឹកជំនន់។ កម្រិតទឹកសមុទ្រកើនឡើង ៣-៥មិល្លីម៉ែត្ររៀងរាល់ឆ្នាំ រួមជាមួយការស្រុតដី បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទីក្រុងនេះ។

អ្នកជំនាញលើកឡើងថា បើគ្មានវិធានការការពារទាន់ពេលវេលា ផ្នែកធំៗនៃបាងកកអាចលិចទឹកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ កត្តាដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ រួមមានការបាត់បង់វាលទំនាបលិចទឹក និងខ្យល់មូសុងកាន់តែខ្លាំងឡើង។

ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសថៃប្រឈមមុខនឹងគ្រោះធម្មជាតិខ្លាំងៗ ជាពិសេសព្យុះ និងទឹកជំនន់។ កាលពីថ្មីៗនេះ រដ្ឋាភិបាលថៃបានប្រកាសថា ព្យុះភ្លៀងនឹងវាយប្រហារដល់ទៅ ៣៤ខេត្ត ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃបញ្ហាអាកាសធាតុនៅតំបន់នេះ។

administrator

Related Articles