ស្តេចថៃអនុម័តរំលាយសភា ត្រៀមបោះឆ្នោតថ្មីក្នុង៤៥-៦០ថ្ងៃ

ស្តេចថៃអនុម័តរំលាយសភា ត្រៀមបោះឆ្នោតថ្មីក្នុង៤៥-៦០ថ្ងៃ

ភ្នំពេញ – ស្តេចថៃ មហាវជិរឡង្កន បានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភានៅថ្ងៃសុក្រទី១២ ធ្នូ ២០២៥ ដោយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃទៀត។

នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល

តាមការផ្សាយរបស់ Reuters អ្នកនាំពាក្យរដ្ឋាភិបាលលោក ស៊ីរីពង អង្គសាកុលគាត បានបញ្ជាក់ថា ការរំលាយនេះកើតឡើងដោយសារមានការខ្វែងគំនិតជាមួយគណបក្សប្រឆាំងធំបំផុតក្នុងរដ្ឋសភា គឺគណបក្សប្រជាជនថៃ។

ការសម្រេចចិត្តនេះមកបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានប្រកាសថា លោកសូមប្រគល់អំណាចជូនទៅប្រជាជន។ កាលពីមុន អានុទីនបាននិយាយថា លោកគ្រោងរំលាយសភានៅចុងខែមករា ២០២៦ ហើយនឹងរៀបចំការបោះឆ្នោតនៅខែមីនា ឬដើមខែមេសា ប៉ុន្តែចំណាត់ការពេលនេះគឺលឿនហួសការរំពឹងទុក។

អានុទីន គឺជានាយករដ្ឋមន្ត្រីថៃទី៣ ក្នុងរយៈពេលត្រឹមជាង២ឆ្នាំ ស្របពេលប្រទេសនេះត្រូវធ្លាក់ចូលក្នុងវិបត្តិនយោបាយយ៉ាងរញ៉េរញ៉ៃ។ លោកបានឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីដកគណបក្សភូមិចៃថៃចេញពីសម្ព័ន្ធរដ្ឋាភិបាល ហើយបានទទួលការគាំទ្រពីគណបក្សប្រជាជន។

ការរំលាយសភាថៃបានចូលជាធរមាននៅម៉ោង១២អធ្រាត្រយប់ថ្ងៃទី១១ធ្នូ ខណៈក្រុមបក្សប្រជាជនមានអារម្មណ៍ខកចិត្តខ្លាំង។

administrator

Related Articles