សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខវីរកងទ័ព៣រូប ដែលបានរងរបួសក្នុងការការពារព្រំដែនកម្ពុជា-ថៃ

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខវីរកងទ័ព៣រូប ដែលបានរងរបួសក្នុងការការពារព្រំដែនកម្ពុជា-ថៃ

រាជធានីភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ព៣រូប ដែលបានរងរបួសក្នុងការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេច ម៉ែន សំអន សួរសុខទុក្ខវីរកងទ័ព

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ការសួរសុខទុក្ខវីរកងទ័ព

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្ត និងថ្លែងការកោតសសើរចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពទាំងនេះ ដែលបានតស៊ូការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជាតិ។

វីរកងទ័ពទាំង៣រូបរួមមាន៖

  1. លោក បេ សុផាត – រងរបួសភ្នែកទាំងសង្ខាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គដួង
  2. លោក ទេព ភារ៉ា – រងរបួសដោយសារភ្លើងឆេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
  3. លោក សុខ សាវិន – រងរបួសអំបែងគ្រាប់ផ្លោង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

វីរកងទ័ពកំពុងសម្រាកព្យាបាល

សម្តេចកិត្តិសង្គហបណ្ឌិត បានជូនពរឲ្យវីរកងទ័ពទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រលប់ចូលអង្គភាពដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ។

ការជូនពរពីសម្តេច

ជាការឆ្លើយតប វីរកងទ័ព បានគោរពថ្លែងអំណរគុណចំពោះការគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ការថ្លែងអំណរគុណពីវីរកងទ័ព

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles