ប្រេងឆៅធ្លាក់ចុះជាង ៤% ក្នុងមួយសប្ដាហ៍ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ

ប្រេងឆៅធ្លាក់ចុះជាង ៤% ក្នុងមួយសប្ដាហ៍ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអត្រាប្រចាំសប្ដាហ៍ ដោយធ្លាក់ជាង ៤% ដោយសារកង្វល់ពីការផ្គត់ផ្គង់ប្រេងលើសតម្រូវការលើទីផ្សារសកល។

តម្លៃប្រេងធ្លាក់ចុះ

ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១៦ សេន មកនៅត្រឹម ៦១,១២ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅម៉ាក West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១៦ សេន មកនៅត្រឹម ៥៧,៤៤ ដុល្លារ/បារ៉ែល។

តម្លៃប្រេងសំខាន់ៗទាំង២បានធ្លាក់ចុះប្រហែល ១,៥% ពេលបិទការជួញដូរថ្ងៃព្រហស្បតិ៍ និងជាង ៤% គិតក្នុងអត្រាប្រចាំសប្ដាហ៍។

ទីផ្សារប្រេងសកល

អ្នកជំនាញទីផ្សារបាននិយាយថា ការផ្គត់ផ្គង់ប្រេងលើសតម្រូវការលើទីផ្សារសកល ធ្វើឱ្យវិនិយោគិនមិនសូវខ្វាយខ្វល់ពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងពីវេណេស៊ុយអេឡា ដែលកំពុងមានវិបត្តិជាមួយសហរដ្ឋអាមេរិក។

ទីភ្នាក់ងារថាមពលអន្តរជាតិបានចេញរបាយការមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលព្យាករថា ការផ្គត់ផ្គង់ប្រេងសកលនឹងលើសពីតម្រូវការចំនួន ៣,៨៤ លានបារ៉ែល/ថ្ងៃនៅឆ្នាំក្រោយ ដែលបរិមាណនេះ ស្មើនឹងជិត ៤% នៃតម្រូវការពិភពលោក។

ព្យាករណ៍ទីផ្សារប្រេង

administrator

Related Articles