ក្រសួងសាធារណការត្រៀមស្ដារស្ពានជ័យជំនះ បន្ទាប់ពីកងទ័ពថៃបាញ់ផ្ដាច់

ក្រសួងសាធារណការត្រៀមស្ដារស្ពានជ័យជំនះ បន្ទាប់ពីកងទ័ពថៃបាញ់ផ្ដាច់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានត្រៀមខ្លួនរួចរាល់ដើម្បីស្ដារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវកងទ័ពថៃប្រើយន្តហោះបាញ់ផ្ដាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

ស្ពានជ័យជំនះត្រូវបានបំផ្លាញ

ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្ដារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក)។

ការប្រជុំរបស់ក្រសួងសាធារណការ

នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។

ស្ពានជ័យជំនះ (ស្ពានមេទឹក) ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឹក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០។ ស្ពាននេះមានប្រវែង១៨០ម៉ែត្រ ទទឹង១០ម៉ែត្រ។

លក្ខណៈស្ពានជ័យជំនះ

ស្ពាននេះចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះមានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លូវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។

ទីតាំងស្ពាននៅលើផ្លូវជាតិលេខ៥៥

ការវិនាសកម្មនេះបានធ្វើឱ្យការចរាចរណ៍តាមផ្លូវជាតិលេខ៥៥ត្រូវរារាំង ដែលជាផ្លូវសំខាន់ភ្ជាប់ទៅកាន់តំបន់ព្រំដែន។ ក្រសួងសាធារណការនឹងធ្វើការជួសជុលយ៉ាងឆាប់រហ័ស ដើម្បីស្ដារការតភ្ជាប់ចរាចរណ៍វិញ។

ការងារជួសជុលស្ពាន

administrator

Related Articles