
ភ្លៀងធ្លាក់ខ្លាំងដែលគំរាមកំហែងខេត្តថៃបានកើនឡើងពី៣០ទៅ៣៤ខេត្ត បន្ទាប់ពីការព្យាករណ៍ថ្មីពីនាយកដ្ឋានឧតុនិយមថៃ។ កាលពីថ្ងៃព្រហស្បតិ៍ទី១១ធ្នូ ការព្យាករណ៍ដំបូងបានចេញសម្រាប់ខេត្ត៣ៀ ប៉ុន្តែមកដល់ថ្ងៃសុក្រ ត្រូវបានបន្ថែមខេត្ត៤ទៀត។

យោងតាម Khaosod បាតុភូតនេះបង្កឡើងដោយប្រព័ន្ធសម្ពាធទាបពីសមុទ្រចិនខាងត្បូង ដែលកំពុងឆ្លងកាត់វៀតណាមចូលឈូងសមុទ្រថៃ។ តំបន់ភាគខាងត្បូងនឹងរងគ្រោះខ្លាំងជាងគេ រួមទាំងទីក្រុងបាងកកក៏នឹងទទួលរងផលប៉ះពាល់ផងដែរ។

ខេត្តទាំង៣៤រួមមាន Chumphon, Surat Thani, Nakhon Si Thammarat, Songkhla, Pattani, Yala, Narathiwat, Phuket, និងខេត្តជាច្រើនទៀតនៅតំបន់ភាគកណ្តាល និងភាគខាងត្បូង។ អាជ្ញាធរបានផ្តល់ការព្រមានឲ្យប្រជាពលរដ្ឋត្រៀមខ្លួន និងជៀសវាងការធ្វើដំណើរមិនចាំបាច់។
អត្ថបទ៖ សុខ សុវណ្ណ
