ភ្នំពេញ៖ ក្នុងពេលដែលប្រទេសកំពុងប្រឈមមុខនឹងបញ្ហាជាតិ និងការឈ្លានពានពីប្រទេសសៀម មានបុគ្គលមួយចំនួនបានបង្ហាញពីចរិកថោកទាប ដោយក្លាយជាជនឱកាសនិយម ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

បុគ្គលដែលតាំងខ្លួនជា «អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្ខារវង្ស ហៅលោកតាសក់ស» បានបង្ហោះប្រកាសលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាសទ្ធា ដើម្បីភ្ជាប់ជាកុសលបុណ្យ និងគោរពបូជាព្រះអាទិទេពចំនួន២អង្គ។
ប្រជាពលរដ្ឋដែលឃើញប្រកាសនេះបានអះអាងថា បុគ្គលនេះគឺជាមនុស្សគ្មានខួរក្បាល ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលជាតិកំពុងជួបទុក្ខដោយសារការឈ្លានពានពីសៀម។ ពួកគេស្នើឱ្យអាជ្ញាធរសមត្ថកិច្ចចាត់វិធានការចំពោះជនឆក់ឱកាសនិយមទៅតាមផ្លូវច្បាប់។

ទាក់ទងនឹងករណីនេះ លោក ហួន គា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយទូរសព្ទរបស់គាត់ហាក់រអាក់រអួលសេវា និងនិយាយដាច់ៗ។
អ្នកវិភាគបានចង្អុលបង្ហាញថា ការប្រើប្រាស់សាសនា និងជំនឿវប្បធម៌ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាអំពើមិនសមរម្យ ជាពិសេសនៅពេលដែលប្រទេសកំពុងប្រឈមមុខនឹងបញ្ហាជាតិ។

ដោយ៖ សិលា
