យុវជនជិះម៉ូតូលឿនបុករបាំងថ្មពុះចែកផ្លូវ បោកក្បាលស្លាប់ភ្លាមៗ

យុវជនជិះម៉ូតូលឿនបុករបាំងថ្មពុះចែកផ្លូវ បោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលស្លាប់នៅលើផ្លូវភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនខ្លាំងរអិលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយអូសទៅមុខជាច្រើនម៉ែត្រ។

គ្រោះថ្នាក់ចរាចរណ៍

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១:៣០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចក្បែរស្តុបត្រឡោកបែក ស្ថិតនៅលើផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកឡក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូម៉ាក HONG DA BEAT មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IV-4816 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខ្លាំង។ លុះពេលជិះមកដល់ត្រង់ចំណុចក្បែរស្តុបត្រឡប់បែក ក៏ស្រាប់តែរ៉េចង្កូតទៅកៀនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលអូសទៅមុខជាច្រើនម៉ែត្រ ធ្វើឲ្យជនរងគ្រោះបោកក្បាលស្លាប់ក្នុងថ្លុកឈាមនៅកន្លែង។

ម៉ូតូរងគ្រោះ

ក្រោយមក ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ឲ្យចុះមកពិនិត្យ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្ដោះអាសន្ន។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

administrator

Related Articles