ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthapol Nakpanich បានបដិសេធនៅថ្ងៃសៅរ៍ទី១៣ ខែធ្នូ ថារដ្ឋាភិបាលថៃមិនបានចេញបញ្ជាបទឈប់បាញ់ទៅកាន់កងកម្លាំងយោធារបស់ខ្លួនឡើយ។
ក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងរឹងមួយ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ “យើងនឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកម្ពុជាបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនទាំងស្រុង។”

អ្នកវិភាគជាតិ និងអន្តរជាតិបានចាត់ទុកទង្វើ និងពាក្យសម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនេះ ថាជាការបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
អ្នកជំនាញយោធាបានចង្អុលបង្ហាញថា ទង្វើបែបនេះក៏បង្ហាញពីជនល្មោភសង្រ្គាមរបស់ភាគីថៃផងដែរ ដោយប្រើការគំរាមកំហែងយោធាដើម្បីសម្ពាធលើកម្ពុជា។
សូម្បីតែក្រោយពីមានការអំពាវនាវពីសហគមន៍អន្តរជាតិឱ្យមានការឈប់បាញ់ និងដោះស្រាយតាមផ្លូវការណ៍ ក៏ភាគីថៃនៅតែបន្តយកជំហរតឹងរឹងនេះ។
ប្រតិកម្មនេះកើតឡើងក្នុងពេលដែលភាពតានតឹងនៅតំបន់ព្រំដែនកំពុងកើនឡើង ដោយមានការបាញ់គ្នាទៅវិញទៅមកជាប្រចាំថ្ងៃ។
