ព្រំដែនកម្ពុជា-ថៃបិទទាំងស្រុង! ក្រសួងមហាផ្ទៃប្រកាសផ្អាកដំណើរការចេញចូលគ្រប់ច្រកទ្វារ

ព្រំដែនកម្ពុជា-ថៃបិទទាំងស្រុង! ក្រសួងមហាផ្ទៃប្រកាសផ្អាកដំណើរការចេញចូលគ្រប់ច្រកទ្វារ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានយ៉ាងច្បាស់លាស់ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ អំពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ព្រំដែនកម្ពុជា-ថៃ

ក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តនេះបានមកពីស្ថានភាពព្រំដែនមានការវិវត្តអវិជ្ជមាន ដោយភាគីថៃបានធ្វើសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជា និងវាយប្រហារតាមគ្រប់ទម្រង់ ដែលបណ្តាលឱ្យមានការស្លាប់ និងរបួសរបស់ប្រជាជនកម្ពុជា ព្រមទាំងប៉ះពាល់ដល់ភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ការផ្អាកដំណើរការចេញចូលនេះ គឺដើម្បីធានាសុវត្ថិភាពជីវិតប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ ពីគ្រោះថ្នាក់ដែលអាចកើតមានក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន។

ការគ្រប់គ្រងព្រំដែន

សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅក្នុងព្រះរាជាណាចក្រថៃ ក្រសួងមហាផ្ទៃបានណែនាំឱ្យបន្តរស់នៅ និងធ្វើការក្នុងប្រទេសថៃជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជាដដែល រហូតទាល់តែមានការអនុវត្តបទឈប់បាញ់ពេញលេញ។

ក្រសួងមហាផ្ទៃក៏បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់រាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ និងផ្តល់ការគាំពារគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងអស់ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃកម្ពុជាក៏បានស្នើឱ្យក្រសួងមហាផ្ទៃថៃ ផ្តល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសថៃដែរ។

administrator

Related Articles