ទេសរដ្ឋមន្ត្រីកែវ រ៉េមី អំពាវនាវថៃជ្រើសរើសមេដឹកនាំសន្តិភាព ដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា

ទេសរដ្ឋមន្ត្រីកែវ រ៉េមី អំពាវនាវថៃជ្រើសរើសមេដឹកនាំសន្តិភាព ដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់បញ្ញាវ័ន្ត អ្នកជំនួញ និងអ្នកនយោបាយថៃ ថា បើចង់ឱ្យកម្ពុជា-ថៃមានសន្តិភាព លែងមានសង្គ្រាម និងងាយស្រួលក្នុងការធ្វើធុរកិច្ច ថៃត្រូវជ្រើសរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម និងមិនយកប្រទេសជិតខាងធ្វើជាសត្រូវ។

ទេសរដ្ឋមន្ត្រីកែវ រ៉េមី

លោកកែវ រ៉េមី ដែលមានបទពិសោធន៍ក្នុងឆាកនយោបាយកម្ពុជារាប់សិបឆ្នាំ បានចាត់ទុកសម្ដីរបស់អានុទីនដែលប្រកាសបន្តធ្វើសង្គ្រាមជាមួយកម្ពុជា ថាជាសម្ដីគ្មានមេត្តាធម៌ និងមិនគោរពជីវិតមនុស្ស។ លោកបានព្រមានថា សម្ដីបែបនេះអាចដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ ដែលនឹងក្រោកឈរឡើងតស៊ូការពារគ្រួសារ និងទឹកដី។

ការអំពាវនាវសន្តិភាព

ស្របពេលដែលថៃគ្រោងបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីនៅខែកុម្ភៈ ឆ្នាំ២០២៦ ទេសរដ្ឋមន្ត្រីកែវ រ៉េមី បានអំពាវនាវថា៖ “ដំណោះស្រាយមានតែបញ្ញាវ័ន្តថៃ ប្រជាជនថៃ អាជីវករថៃ និងអ្នកនយោបាយថៃដែលស្រឡាញ់សន្តិភាព ត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិល្អ ដើម្បីកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា។”

លោកបានបន្ថែមថា៖ “បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងបន្តហូរគ្មានទីបញ្ចប់។”

ជម្លោះកម្ពុជា-ថៃ

យោធាថៃបច្ចុប្បន្នកំពុងមានជម្លោះជាមួយប្រទេសជិតខាងជុំទិស ជាពិសេសជាជម្លោះដែលកំពុងក្ដៅគគុកខ្លាំង ដោយសារយោធាថៃបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា។ បញ្ហានេះបានបង្កជាទុក្ខលំបាកដល់ពលរដ្ឋទាំងពីរប្រទេស។

ការតវ៉ារបស់ប្រជាជនថៃ

យោងតាមការផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មាន Khaosod របស់ថៃ លោក Pravit Rojanaphruk ឱ្យដឹងថា ប្រជាជនថៃមួយចំនួនដែលស្រឡាញ់សន្តិភាព បានអំពាវនាវឱ្យមានការប្រមូលផ្ដុំគ្នានៅបាងកក ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំរបស់ថៃបញ្ចប់សង្គ្រាមជាមួយកម្ពុជាជាបន្ទាន់។

ដោយ៖ តារា

administrator

Related Articles