អាមេរិកផ្តល់ជំនួយផ្កាយរណប តាមដានការអនុវត្តបទឈប់បាញ់ព្រំដែនកម្ពុជា-ថៃ

អាមេរិកផ្តល់ជំនួយផ្កាយរណប តាមដានការអនុវត្តបទឈប់បាញ់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ – នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញថា បន្ទាប់ពីការពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លោកបានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា ដើម្បីចាប់ផ្តើមអនុវត្តបទឈប់បាញ់ចាប់ពីម៉ោង១០យប់ថ្ងៃទី១៣ធ្នូនេះ។

កិច្ចប្រជុំអាស៊ាន

ក្នុងការបង្ហោះសារលើបណ្តាញសង្គម លោក អាន់វ៉ា បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ម៉ាឡេស៊ីចំពោះស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់រាល់ទម្រង់នៃអំពើអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត។

លោក អាន់វ៉ា បានបញ្ជាក់ថា៖ «ដើម្បីគាំទ្រដល់ការកាត់បន្ថយ និងលើកកម្ពស់តម្លាភាព ខ្ញុំបានស្នើសុំឱ្យដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយកងកម្លាំងការពារជាតិម៉ាឡេស៊ី។ បេសកកម្មនេះនឹងត្រូវបានបំពេញបន្ថែមដោយសមត្ថភាពត្រួតពិនិត្យផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។»

ការរកឃើញពីការត្រួតពិនិត្យផ្កាយរណប និងការអង្កេតលើទីកន្លែង នឹងត្រូវចងក្រងដោយ AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃអង្គារ ទី១៦ខែធ្នូ។

«ម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថា ការសន្ទនា ការអត់ធ្មត់ និងការទូតមានជោគជ័យ» លោក អាន់វ៉ា បានសរសេរចុងក្រោយ។

administrator

Related Articles