អភិបាលរាជធានីភ្នំពេញ នាំយកថវិកា ៤០លានរៀលពីសម្ដេចហ៊ុន ម៉ាណែត ជួយក្រុមគ្រួសារជនរងគ្រោះដោយការបាញ់ពីទាហានសៀម

អភិបាលរាជធានីភ្នំពេញ នាំយកថវិកា ៤០លានរៀលពីសម្ដេចហ៊ុន ម៉ាណែត ជួយក្រុមគ្រួសារជនរងគ្រោះដោយការបាញ់ពីទាហានសៀម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៤០លានរៀល ទៅប្រគល់ដល់ក្រុមគ្រួសារសពលោកសុីម វឌ្ឍន៖ អាយុ ៤៤ឆ្នាំ។

ការប្រគល់ថវិកាជូនក្រុមគ្រួសារជនរងគ្រោះ

លោកសុីម វឌ្ឍន៖ ជាប្រជាពលរដ្ឋនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដែលបានបាត់បង់ជីវិតដោយពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្ត កាលយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចប្រជុំជូនថវិកាជូនក្រុមគ្រួសារ

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ “ថវិកាចំនួន ៤០លានរៀលនេះ ជាថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីរួមរំលែកទុក្ខដ៏ក្រៀមកក្រំ ក្រុមគ្រួសារសពលោកសុីម វឌ្ឍន៖”។

ការចូលរួមរំលែកទុក្ខពីអភិបាលរាជធានី

ឧប្បត្តិហេតុដ៏សោកសៅនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី០៨ធ្នូ វេលាម៉ោងប្រមាណ ១២រំលងអាធ្រាត ឆ្លងចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចស្ពានលេខ៨ផ្លូវ៥៦A ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អ្នកបើកបររថយន្តក្រុងដឹកជនភៀសសឹកចំនួន២នាក់ ត្រូវបានពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្តរបស់ពួកគាត់។

ពិធីប្រគល់ថវិកាជូនក្រុមគ្រួសារ

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានចូលរួមរំលែកទុក្ខដ៏ក្រៀមកក្រំសោកស្ដាយជាមួយនិងក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់លោកសុីម វឌ្ឍន៖។ ជាមួយគ្នានោះ លោកក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិការត្តសន្សំកុសលចំនួន៥លានរៀលផងដែរ។

ការប្រជុំជូនជំនួយដល់គ្រួសារជនរងគ្រោះ

សពលោកសុីម វឌ្ឍន៖ ត្រូវបានបញ្ជូនមកតំកល់ធ្វើបុណ្យនៅក្នុងត្តសន្សំកុសល និងបានបូជានៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ពិធីបុណ្យសពជនរងគ្រោះ

ឧប្បត្តិហេតុនេះបានបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលជាការបាត់បង់ជីវិតដ៏គួរឱ្យអនោចអធម្មបំផុតសម្រាប់ក្រុមគ្រួសារ និងសហគមន៍ទាំងមូល។

ការចូលរួមពីអាជ្ញាធរមូលដ្ឋាន

ការជួយឧបត្ថម្ភពីសម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ បានបង្ហាញពីក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះពីឧប្បត្តិហេតុដ៏សោកសៅនេះ។

ការប្រជុំជូនជំនួយមនុស្សធម៌

ដោយ៖ សំរិត

ពិធីប្រគល់ជំនួយមនុស្សធម៌

administrator

Related Articles