ភ្នំពេញ៖ ស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជា កំពុងកើនឡើងយ៉ាងគំហុក ដោយសារការវាយប្រហារព្រំដែនពីសំណាក់យោធាថៃ។ ក្រសួងការពារជាតិបានចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹកសរុបជិត៩ម៉ឺនគ្រួសារ ស្មើប្រមាណ៣០ម៉ឺននាក់។

ការវាយប្រហារនេះកើតឡើងនៅតំបន់យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដោយធ្វើឲ្យជនស៊ីវិលស្លាប់ចំនួន១១នាក់។ ក្រសួងការពារជាតិបានបញ្ជាក់ពីចំនួនជនភៀសសឹកតាមខេត្តផ្សេងៗ៖
១. ខេត្តឧត្តរមានជ័យ៖ ១១,២៧៥ គ្រួសារ (៣៨,៤៨២ នាក់)
២. ខេត្តព្រះវិហារ៖ ៧,៦០០ គ្រួសារ (២៥,៧១៩ នាក់)
៣. ខេត្តបន្ទាយមានជ័យ៖ ៣៩,២៥៥ គ្រួសារ (១៣៤,៤៥៦ នាក់)
៤. ខេត្តពោធិ៍សាត់៖ ៩០០ គ្រួសារ (៣,២២១ នាក់)
៥. ខេត្តបាត់ដំបង៖ ៧,៣៦៧ គ្រួសារ (២៥,២៥០ នាក់)
៦. ខេត្តសៀមរាប៖ ២៣,២៩០ គ្រួសារ (៧៦,០៨៥ នាក់)

សរុបមាន៨៩,៦៨៧ គ្រួសារ ស្មើប្រមាណ៣០៣,២១៣ នាក់ ដែលត្រូវភៀសខ្លួនចេញពីលំនៅឋានដើម្បីគេចពីគ្រោះថ្នាក់។ ការវាយប្រហារចាប់ផ្ដើមពីថ្ងៃទី៧ ធ្នូ បានធ្វើឲ្យមានការស្លាប់របស់ជនស៊ីវិល៖ ខេត្តឧត្តរមានជ័យស្លាប់៤នាក់ ខេត្តព្រះវិហារស្លាប់១នាក់ និងខេត្តបន្ទាយមានជ័យស្លាប់៦នាក់។
រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការជួយសង្គ្រោះ និងផ្ដល់កន្លែងជម្រកបណ្ដោះអាសន្នដល់ជនភៀសសឹកទាំងនេះ។
