ព្រមានអាកាសធាតុ៖ សម្ពាធទាបពីសមុទ្រចិនខាងត្បូងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងលើកម្ពុជា ខ្យល់កន្ត្រាក់គ្របដណ្តប់ផ្ទៃដីរហូត ១៥%

ព្រមានអាកាសធាតុ៖ សម្ពាធទាបពីសមុទ្រចិនខាងត្បូងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងលើកម្ពុជា ខ្យល់កន្ត្រាក់គ្របដណ្តប់ផ្ទៃដីរហូត ១៥%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងព្រមានអាកាសធាតុនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយបញ្ជាក់ថាសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងកំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាននៅកម្ពុជា។

ព្រមានអាកាសធាតុកម្ពុជា

ក្រសួងបានបញ្ជាក់ថា ស្ថានភាពនេះនឹងបន្តពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើតំបន់ផ្សេងៗ។

សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមានឹងមាន ២០°C និងអតិបរមា ៣០°C។ ខ្យល់នឹងបក់មកពីទិសឦសាន និងទិសបូព៌ដោយមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងតាកែវ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ១៥%។

ព្រមានភ្លៀងធ្លាក់

ចំណែកខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមានឹងមាន ១៩°C និងអតិបរមា ៣០°C។ ខេត្តប៉ៃលិន ស្ទឹងត្រែង ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។

ព្រមានខ្យល់កន្ត្រាក់

ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមានឹងមាន ២០°C និងអតិបរមា ៣០°C។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។

ដោយ៖ តារា

administrator

Related Articles