ចិនពង្រឹងការសម្របសម្រួល ស្វែងរកការឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ

ចិនពង្រឹងការសម្របសម្រួល ស្វែងរកការឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ – ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសចិនកំពុងខិតខំយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលឱ្យមានការចរចាដើម្បីសន្តិភាព និងដើរតួនាទីតាមរបៀបរបស់ខ្លួន ដើម្បីជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។

កិច្ចប្រជុំព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១៥ ខែធ្នូ លោក ហ្គូជៀគុន អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការប៉ះទង្គិចនៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ថា កិច្ចការបន្ទាន់នាពេលបច្ចុប្បន្នគឺការឈប់បាញ់ និងការពារជនស៊ីវិល។

លោកបានលើកឡើងថា ចាប់តាំងពីមានការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃមក ភាគីចិនបានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរ តាមរយៈគ្រប់មធ្យោបាយ និងគ្រប់ជាន់ថ្នាក់។

អ្នកនាំពាក្យក្រសួងការបរទេសចិន

“ភាគីចិនគាំទ្រចំពោះភាគីទាំងពីរកម្ពុជា និងថៃក្នុងការសន្ទនា និងពិគ្រោះពិភាក្សាដោយផ្ទាល់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្របសម្រួលឱ្យមានការចរចា” លោក ហ្គូជៀគុន បានថ្លែង។

ប្រទេសចិនក៏បានគាំទ្រការស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានក្នុងក្របខ័ណ្ឌនៃអាស៊ាន ដោយមានការចូលរួមសកម្មពីប្រទេសម៉ាឡេស៊ី។

កិច្ចចរចាសន្តិភាព

រំពឹងថា ភាគីទាំងពីរអាចគិតគូរពីការរក្សាសន្តិភាព និងស្ថិរភាពតាមព្រំដែន និងគាំពារផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រក្សាការអត់ធ្មត់ជាអតិបរមា ព្រមទាំងចាត់វិធានការដែលមានអំណោយផលដល់ការសម្រេចបាននូវការឈប់បាញ់។

ប្រភព៖ CCFR

administrator

Related Articles