ខេត្តក្រចេះបង្ក្រាបអំពើគ្រឿងញៀន១៤៣ករណីក្នុងឆ្នាំ២០២៥ ថយចុះ២០ករណីធៀបនឹងឆ្នាំ២០២៤

ខេត្តក្រចេះបង្ក្រាបអំពើគ្រឿងញៀន១៤៣ករណីក្នុងឆ្នាំ២០២៥ ថយចុះ២០ករណីធៀបនឹងឆ្នាំ២០២៤

ខេត្តក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ១៤៣ លើកក្នុងឆ្នាំ២០២៥ ដែលថយចុះ ២០ លើកធៀបនឹងឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ក្នុងចំនួននេះ មានករណីជួញដូរ ៨៤ លើក ករណីរក្សាទុក ៥២ លើក ករណីប្រើប្រាស់ ៦ លើក និងករណីដឹកជញ្ជូនខុសច្បាប់ ១ លើក។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ២៣២ នាក់ ក្នុងនោះមានស្ត្រី ១០ នាក់។ មុខសញ្ញា និងវត្ថុតាងទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តរួចជាស្រេច។

ថ្វីត្បិតតែខេត្តក្រចេះពុំមានការផលិត និងកែច្នៃគ្រឿងញៀន ក៏ប៉ុន្តែខេត្តនេះនៅតែមានភាពប្រឈមចំពោះសកម្មភាពដឹកជញ្ជូនឆ្លងកាត់ និងចែកចាយគ្រឿងញៀន។ សមត្ថកិច្ចបន្តធ្វើសកម្មភាពរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបដោយអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងផ្នែកបទល្មើសព្រហ្មទណ្ឌ ឆ្នាំ២០២៥ មានករណីកើតឡើង ៤៥ លើក ថយចុះ ៣៩ លើកធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ បទឧក្រិដ្ឋ ២៧ លើក និងបទមជ្ឈិម ១៨ លើក ដោយបានបង្ក្រាបបាន ៤៤ លើក ស្មើនឹង ៩៨%។

អត្ថបទ៖ ប្រុញ វិធិន

administrator

Related Articles