ចិនស្នើឱ្យកម្ពុជា-ថៃឈប់បាញ់ភ្លាមៗ ដោយផ្តោតលើការការពារជនស៊ីវិល

ចិនស្នើឱ្យកម្ពុជា-ថៃឈប់បាញ់ភ្លាមៗ ដោយផ្តោតលើការការពារជនស៊ីវិល

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានចេញសេចក្តីថ្លែងការណ៍យ៉ាងច្បាស់លាស់ថា អាទិភាពចម្បងនៅពេលនេះគឺត្រូវឈប់ការប្រយុទ្ធគ្នា និងការពារជនស៊ីវិលឱ្យបានឆាប់រហ័សបំផុត។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ក្នុងសារដែលបានបង្ហោះនៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ “យើងសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តការអត់ធ្មត់អតិបរមា ដោយពិចារណាលើការការពារសន្តិភាព និងស្ថិរភាពនៃតំបន់ព្រំដែន និងផលប្រយោជន៍របស់ប្រជាជន។”

លោកបានបន្តថា ចិននឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីលើកកម្ពស់ការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមវិធីផ្ទាល់ខ្លួន ដើម្បីនាំមកនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ និងស្តារសន្តិភាពឡើងវិញ។

ការចរចាសន្តិភាពកម្ពុជា-ថៃ

សេចក្តីថ្លែងការណ៍នេះបានមកបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងពីការសង្ឃឹមរបស់ចិនថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ។

ដោយ៖ សិលា

administrator

Related Articles