យោធាថៃបន្ដវាយប្រហារយ៉ាងសន្ធឹក ប្រើ F16 ទម្លាក់គ្រាប់ចូលខេត្តឧត្តរមានជ័យ

យោធាថៃបន្ដវាយប្រហារយ៉ាងសន្ធឹក ប្រើ F16 ទម្លាក់គ្រាប់ចូលខេត្តឧត្តរមានជ័យ

(ព្រំដែន)៖ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបន្ដធ្វើការវាយប្រហារយ៉ាងសន្ធឹកសន្ធាប់ ដោយប្រើយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់យ៉ាងខ្លាំងចូលក្រុងសំរោង រហូតដល់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងទិសប្រាសាទតាក្របី។

ព័ត៌មានបន្ទាន់

ការវាយប្រហារនេះបានបន្ដពីមុន ដោយយោធាថៃបានប្រើប្រាស់កាំភ្លើងផ្លោងយ៉ាងច្រើន បង្កឱ្យមានស្ថានភាពតានតឹងយ៉ាងខ្លាំងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ឆ្លើយតបនឹងសកម្មភាពឈ្លានពានយ៉ាងព្រៃផ្សៃរបស់ក្រុមយោធាថៃ កងកម្លាំងដ៏អង់អាចរបស់កម្ពុជាបានធ្វើការបាញ់ស្រោចដោយប្រើប្រាស់កាំភ្លើងផ្លោង និង BM21 ដើម្បីទប់ទល់ជាមួយមហិច្ឆតាឈ្លានពានរបស់ថៃ។

ស្ថានភាពព្រំដែន

ស្ថានភាពនៅតំបន់ព្រំដែនបច្ចុប្បន្នកំពុងមានភាពតានតឹងយ៉ាងខ្លាំង ដោយមានការបាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា។ អាជ្ញាធរខ្មែរបានដាក់កម្លាំងជាច្រើនតំបន់ដើម្បីការពារប្រជាពលរដ្ឋ និងទឹកដីជាតិ។

ផ្ដល់សិទ្ធិដោយ៖ Fresh News

administrator

Related Articles