ចិន-មីយ៉ាន់ម៉ា រួមដៃព្រមានប្រឆាំងការជ្រៀតជ្រែក ក្រោយសហរដ្ឋអាមេរិកវាយប្រហារបណ្តាញឆបោក

ចិន-មីយ៉ាន់ម៉ា រួមដៃព្រមានប្រឆាំងការជ្រៀតជ្រែក ក្រោយសហរដ្ឋអាមេរិកវាយប្រហារបណ្តាញឆបោក

ណៃពិដោ – ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងរុះរើបណ្តាញឆបោកដែលដឹកនាំដោយចិននៅអាស៊ីអាគ្នេយ៍ របបយោធាមីយ៉ាន់ម៉ា និងទីក្រុងប៉េកាំងបានបង្កើនការសហការយ៉ាងជិតស្និទ្ធ ដោយព្រមានថា ការជ្រៀតជ្រែកពីបរទេសនឹងមិនត្រូវបានអត់ឱនឡើយ។

កិច្ចប្រជុំចិន-មីយ៉ាន់ម៉ា

ឧបការីរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន លោក Liu Zhongyi បានជួបជាមួយឧត្តមសេនីយ៍ឯក Tun Tun Naung រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា នៅទីក្រុងណៃពិដោ កាលពីថ្ងៃទី១៥ ធ្នូ ២០២៥។ អ្នកទាំងពីរបានពិភាក្សាអំពីវិធានការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឆបោក និងធ្វើការបដិសេធការជ្រៀតជ្រែកពីបរទេស។

លោក Liu ក៏បានត្រួតពិនិត្យប្រតិបត្តិការរបស់រដ្ឋាភិបាលយោធានៅតំបន់សេដ្ឋកិច្ចពិសេស KK Park និង Shwe Kokko ក្នុងទីក្រុង Myawaddy ដែលជាជំរុំឆបោកដ៏ល្បីល្បាញតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។

តំបន់ឆបោកតាមព្រំដែន

ទោះបីជាមានការអំពាវនាវពីសាធារណៈជនចិនឲ្យជួយជនរងគ្រោះក៏ដោយ ទីក្រុងប៉េកាំង និងរបបយោធាបានធ្វើតិចតួចណាស់ដើម្បីដោះស្រាយបញ្ហានេះ។ រហូតដល់សហរដ្ឋអាមេរិកបានចេញមុខប្រកាសពីការបង្ក្រាបរបស់ខ្លួនកាលពីខែមុន។

ភាគីអាមេរិកបានលើកឡើងថា ខ្លួនបានបង្កើតកម្លាំងវាយប្រហារមជ្ឈមណ្ឌលបោកប្រាស់ ដែលពាក់ព័ន្ធនឹងភ្នាក់ងារសហព័ន្ធចំនួន៥ រួមទាំង FBI ដើម្បីរុះរើបណ្តាញបោកប្រាស់ដែលដឹកនាំដោយចិន។

ប្រតិបត្តិការប្រឆាំងឆបោក

ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យយោធា ឧត្តមសេនីយ៍ឯក Zaw Min Tun បានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ក្រោមរូបភាពនៃការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់។

ដោយ សាង ស្រីល័ក្ខ

administrator

Related Articles