សម្តេចប៊ុនរ៉ានីហ៊ុនសែន បញ្ជូនសាររំលែកទុក្ខ និងថវិកាជូនគ្រួសារទាហានពលីជីវិតលើសមរភូមិព្រំដែន

សម្តេចប៊ុនរ៉ានីហ៊ុនសែន បញ្ជូនសាររំលែកទុក្ខ និងថវិកាជូនគ្រួសារទាហានពលីជីវិតលើសមរភូមិព្រំដែន

ខេត្តសៀមរាប – សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនសាររំលែកទុក្ខ និងថវិកាជូនគ្រួសារទាហានដែលបានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការរំលែកទុក្ខដល់គ្រួសារទាហាន

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សម្តេចប៊ុនរ៉ានី ហ៊ុនសែន បានចាត់ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមរំលែកទុក្ខ និងយកថវិកាជូនគ្រួសារសពលោកអនុសេនីយ៍ឯក កេត សុភត្រា និងលោកអនុសេនីយ៍ឯក កុក មីរិនដា។

គ្រួសារទាហានពលីជីវិត

លោកអនុសេនីយ៍ឯក កេត សុភត្រា នាយក្រុម៣ បានពលីជីវិតនៅលើសមរភូមិជួរមុខកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខណៈលោកអនុសេនីយ៍ឯក កុក មីរិនដា នាយរងក្រុម២ បានពលីជីវិតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសាររំលែកទុក្ខ សម្តេចប៊ុនរ៉ានី ហ៊ុនសែន បានសម្តែងក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់កូន និងសាច់ញាតិជាទីស្រឡាញ់ ដែលតែងតែប្រណិប័តន៍តាមគន្លងធម៌របស់ឪពុកម្តាយ និងក្រុមគ្រួសារ។

សម្តេចប៊ុនរ៉ានីហ៊ុនសែន

ការពលីជីវិតរបស់ទាហានទាំងពីរនាក់គឺជាការបាត់បង់វីរកងទ័ពកម្ពុជា ដែលមានសមត្ថភាព និងគុណតម្លៃខ្ពស់ ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិតដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសុខសន្តិភាពជូនប្រជាជន។

ពិធីរំលែកទុក្ខ

សម្តេចប៊ុនរ៉ានី ហ៊ុនសែន និងសហការីទាំងអស់ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯកទាំងពីរ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ការគោរពវីរកងទ័ព

អត្ថបទសរសេរដោយ ច័ន្ទ រស្មី | កែសម្រួលដោយ ធីតា

ពិធីការពិសេស

គ្រួសារទាហាន

ការគោរពសពទាហាន

administrator

Related Articles