CLMV បើកមហោស្រពអាហារនិងពិភាក្សាសម្រួលការធ្វើដំណើរឆ្លងព្រំដែន ក្រោមគោលដៅ “ប្រទេសបួន គោលដៅតែមួយ”

CLMV បើកមហោស្រពអាហារនិងពិភាក្សាសម្រួលការធ្វើដំណើរឆ្លងព្រំដែន ក្រោមគោលដៅ “ប្រទេសបួន គោលដៅតែមួយ”

CLMV Food Festival

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ធ្នូ ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ ក្នុងការប្រកាសបើកកម្មវិធីមហោស្រពអាហារ CLMV និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន”។

CLMV Delegates

កម្មវិធីនេះមានការចូលរួមពីលោក Maung Maung Kyaw ប្រធានគណៈប្រតិភូក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា និងលោកស្រី Tran Thi Phuong Nhung ប្រធានគណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ព្រមទាំងមន្រ្តីជំនាញ និងតំណាងវិស័យឯកជនប្រមាណ ២៥០រូប។

Phnom Penh Infrastructure

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំពីការយកចិត្តទុកដាក់ខ្ពស់លើការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងកត្តាសុខសន្តិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាង១១លាននាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិជាង១,១លាននាក់ គិតត្រឹម១១ខែឆ្នាំ២០២៥។

Traditional Food Exhibition

លោកស្រីអនុរដ្ឋមន្ត្រីបានកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញប្រទេសទាំងអស់ ដែលបានសហការរួមគ្នាសម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណី និងសន្និសីទលើប្រធានបទសំខាន់សម្រាប់ការពង្រឹងកិច្ចសហការជំរុញវិស័យទេសចរណ៍ក្រោមគំនិតផ្តួចផ្តើម “ប្រទេសបួន គោលដៅតែមួយ”។

Regional Cooperation

លោករដ្ឋមន្ត្រីបានកោតសរសើរវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលជាសាក្សីបញ្ជាក់ថាកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពដល់អ្នកទេសចរ និងអ្នកដំណើរទាំងអស់។

Tourism Development

កត្តាអំណោយផលនេះផ្តើមចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាមត៌កបន្សល់ពីសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន ដែលបានបង្កើតចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងអស់។

Border Crossing Discussion

ព្រឹត្តិការណ៍នេះជាការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងការសម្រួលការធ្វើដំណើរ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់អនុតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមចក្ខុវិស័យ “ប្រទេសទាំងបួន ទិសដៅតែមួយ”។

CLMV Cultural Exchange

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមប្រធានគណៈប្រតិភូ CLMV រួមជាមួយនឹងប្រតិភូ CLMV ទាំងអស់ វាគ្មិនធនធាន តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនចំពោះការរួមចំណែកដ៏មានតម្លៃចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍។

Tourism Ministers Meeting

ដោយ៖ សិលា

CLMV Group Photo

administrator

Related Articles