ភ្នំពេញ៖ ក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ សេង ពុទ្ធិឆាត អគ្គនាយិការងជាន់ខ្ពស់ តំណាងឱ្យអ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីជួបសួរសុខទុក្ខវីរកងទ័ព និងបងប្អូនជនភៀសសឹកចេញពីតំបន់មានជម្លោះ។

ក្នុងឱកាសនេះ លោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទ រួមមាន៖ អង្គរ សាច់ក្រក ឆៃប៉ូវ ស្ករស ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី សៀង ទឹកសុទ្ធ ព្រមទាំងថវិកាមួយចំនួន ដើម្បីផ្តល់អំណោយជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកជាច្រើនគ្រួសារ។

លោកជំទាវបានបង្ហាញនូវក្តីបារម្ភអំពីសុខសុវត្ថិភាព សុខភាពរបស់វីរកងទ័ព បងប្អូនភៀសសឹកទាំងអស់ និងការខកខានសិក្សារបស់ប្អូនៗកុមារជាច្រើន។ ការផ្តល់ជំនួយនេះមានគោលបំណងជួយសម្រាលបន្ទុកដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកពីតំបន់ជម្លោះ។

លោកជំទាវសូមសម្តែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានដែលសហការយ៉ាងល្អក្នុងការរៀបចំទីកន្លែងស្នាក់អាស្រ័យបណ្តោះអាសន្នបានយ៉ាងទាន់ពេលវេលា។

លោកជំទាវសូមជូនពរដល់វីរកងទ័ពដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដីរបស់កម្ពុជា និងបងប្អូនភៀសសឹកទាំងអស់ សូមប្រកបដោយសុខភាពល្អ សុខសុវត្ថិភាពឈ្នះអស់មាសត្រូវ និងបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងអស់គ្នា។

ស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ។ ការផ្តល់ជំនួយនេះបង្ហាញពីស្មារតីសាមគ្គីភាពជាតិ និងការចែករំលែកគ្នាក្នុងគ្រាមានអាសន្ន។






