ភ្នំពេញ – ក្រសួងការពារជាតិកម្ពុជាបានធ្វើការបដិសេធយ៉ាងខ្លាំងក្លាចំពោះព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយដោយភាគីថៃ ដែលចោទប្រកាន់ថា កម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានជម្រាបថា ការផ្អាកការធ្វើដំណើរចេញ-ចូលតាមព្រំដែនគោក និងផ្លូវទឹកជាប់ថៃ គឺជាការសម្រេចចិត្តបណ្ដោះអាសន្ន ដើម្បីការពារអាយុជីវិតជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងពីសំណាក់យោធាថៃ។
ក្រសួងការពារជាតិបញ្ជាក់ថា ការសម្រេចចិត្តនេះមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹង ឬព្រំដែនជាប់ប្រទេសផ្សេងឡើយ។
កម្ពុជាបន្តគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងយកអាទិភាពក្នុងការការពារសុខសុវត្ថិភាពជនស៊ីវិលទាំងខ្មែរ និងបរទេស រួមទាំងប្រជាជនថៃដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាគោរពលក្ខខណ្ឌបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលា ២០២៥ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងម៉ាឡេស៊ី។
កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពកិច្ចព្រមព្រៀងសន្តិភាព និងដោះស្រាយជម្លោះតាមរយៈវិធីសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
