ខ្មែរនៅកូរ៉េជាង ២ពាន់នាក់ធ្វើបាតុកម្មថ្កោលទោសការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា

ខ្មែរនៅកូរ៉េជាង ២ពាន់នាក់ធ្វើបាតុកម្មថ្កោលទោសការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា

កូរ៉េខាងត្បូង៖ សហគមន៍ខ្មែរជាង ២,០០០ នាក់ដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។

បាតុកម្មខ្មែរនៅកូរ៉េ

ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងចំនួន ២ កន្លែង។ ទីតាំងទីមួយនៅទីក្រុងសេអ៊ូល មានអ្នកចូលរួមប្រមាណ ៣០០ នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយ៍រថភ្លើង Noksapyeong។ ពួកគេបានដង្ហែក្បួនចំងាយ ៧០០ម៉ែត្រ និងឈប់នៅចំងាយ ៥០០ម៉ែត្រពីស្ថានទូតថៃ។

ការដង្ហែក្បួនបាតុកម្ម

តំណាង ៥ នាក់បាននាំយកញត្តិទៅដាក់នៅស្ថានទូតថៃ ដោយទាមទារឱ្យថៃបញ្ឈប់ការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា។ ចំណែកទីតាំងទីពីរនៅទីក្រុងក្វាងជូធំ មានអ្នកចូលរួមជាង ២,០០០ នាក់ បានធ្វើបាតុកម្មពីម៉ោង ១១ព្រឹកដល់ម៉ោង ២:៣០រសៀល។

ការប្រមូលផ្តុំធំនៅក្វាងជូ

សហគមន៍ខ្មែរបានទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើឈ្លានពានទាំងអស់ និងគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ធ្វើជាសាក្សី។

ស្លាកបាតុកម្ម

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ធ្នូ សហគមន៍ខ្មែរជិត ៦០០ នាក់ក៏បានធ្វើបាតុកម្មនៅទីក្រុងអាសាន ក្វាងជូតូច និងក្វាងជូធំ ដើម្បីថ្កោលទោសការវាយប្រហាររបស់ថៃលើដែនអធិបតេយ្យកម្ពុជា។

អ្នកចូលរួមបាតុកម្ម

ការសម្តែងមតិ

បាតុកម្មទីក្រុងសេអ៊ូល

ពិធីបាតុកម្ម

ប្រភព៖ ទទក

administrator

Related Articles